ក្រសួងសុខាភិបាលជម្រុញពលរដ្ឋបន្តចាក់វ៉ាក់សាំងក្នុងពេលពិភពលោកព្រួយបារម្ភវីរុសអូមីក្រុង (Video Inside)

ក្រសួងសុខាភិបាលបានថ្លែងអំពាវនាវដាស់តឿនពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកចាក់ វ៉ាក់សាំង និងជម្រុញពលរដ្ឋត្រូវចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀតក្នុងស្ថានភាពដែលពិភពលោកកំពុងព្រួយ បារម្ភជុំវិញការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីដែលគេបានដាក់ឈ្មោះថាអូមីក្រុង។

លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឳ វណ្ណឌីន បានមានប្រសាសន៍នៅថ្ងៃទី៣០វិច្ឆិកានេះដាស់តឿនពលរដ្ឋត្រូវ បន្តការប្រុងប្រ យ័ត្នបើទោះបីជាកម្ពុជាមិនទាន់មានវត្តមានមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនោះក៏ដោយ ។

វត្តមានរបស់វីរុសអូមីក្រុង បានទន្ទឹមនឹងកម្ពុជាដែលត្រៀមនឹងបើកទទួលទេសចរណ៍វ៉ាក់សាំងសាឡើងវិញ ក្រោយថ្ងៃទី៣០វិច្ឆិកា។ គួរបញ្ជាក់ថាកម្ពុជាដែលមានពលរដ្ឋចាក់វ៉ាក់សាំងជិត៩០ភាគរយនៅទូទាំងប្រទេស នៅតែបន្តការបើកឡើងវិញនូវសកម្មភាពដំណើរការសេដ្ឋកិច្ចរបស់ខ្លួនជាដដែលទេជាក់ស្តែងនៅថ្ងៃនេះ រង្គ សាល, ខារ់ាអូខេនិងឌីស្កូតែក ត្រូវបានអនុញ្ញាតបើកសាឡើងវិញចាប់ពីថ្ងៃទី៣០វិច្ឆិកានេះផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner