នាយករដ្ឋមន្ត្រីឡាវអញ្ជើញសម្តែងការគួរសមចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា (Video Inside)

នាយករដ្ឋមន្ត្រីឡាវ លោកផនខាំ វីផារ៉ាន់ បានអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចប្រធានរដ្ឋសភា នៃប្រទេសកម្ពុជានិងបានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋាភិបាលឡាវនាពេលនេះ គឺជាការ ជំរុញបន្ថែមនូវទំនាក់ទំនងចំណងមិត្តភាព, សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្សរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្ស រីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ នាយករដ្ឋមន្រ្តីឡាវនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។ សូមទស្សនាសេចក្តីរាយការណ៍ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner