តួលេខឆ្លងកូវីដ១៩ស្ថិតក្នុងខ្ទង់២០ករណី៥ថ្ងៃជាប់គ្នា (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានស្ថិតក្នុងខ្ទង់២០ករណីជា ដដែលក្នុងរយៈពេល៥ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្ងៃនេះ មាន២២ករណី។

យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន២២ករណីនោះ ការឆ្លងចូលក្នុងសហគមន៍ មានចំនួន១៩ ករណី និងការឆ្លងមក ពីក្រៅប្រទេសមានចំនួន៣ករណីផងដែរ។ មិនមានសេចក្តីរាយការណ៍ជុំវិញការឆ្លងនៃវីរុសបំប្លែងថ្មីអូមីក្រុង ដែលពិភពលោកបាននិងកំពុងបារម្ភនាពេលនេះឡើយ។

កម្ពុជាគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ការ ឆ្លងសរុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន១៣៤ករណី, ចំណែកការ ព្យា បាលជាសះស្បើយមានចំនួន១១ម៉ឺន៦ពាន់៥០៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥នាក់ ក្នុងនោះអ្នកមិន បានចាក់វ៉ាក់សាំងមានចំនួន៣នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩មានសរុបចំនួន២ពាន់៩៤០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner