ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១ ដល់ ទី៧ ធ្នូ ២០២១ (Video Inside)

ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងដាស់តឿនប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះនៃសីតុណ្ហភាពដែល រដូវធ្លាក់ខ្យល់នាំភាពត្រជាក់បានឈានមកដល់ហើយ។ យោងតាមការព្យាករណ៍, បណ្ដាខេត្តនៅតំបន់វាល ទំនាបកណ្ដាលរវាងពីថ្ងៃទី១ដល់៧ធ្នូ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមារវាងពី១៧ទៅ១៩អង្សាសេ, ចំណែក សីតុណ្ហភាពកម្តៅអតិបរមា មានរវាងពី២៦ទៅ២៨ អង្សាសេ។ តំបន់ទាំងនេះ អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតាដែលជាខ្យល់រដូវ។

នៅបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឥសាននោះវិញ, សីតុណ្ហភាពត្រជាក់អប្បបរមា មានរវាងពី ១៦ ដល់១៨អង្សាសេ, ចំណែកសីតុណ្ហភាពកម្តៅអតិបរមាន មានរវាងពី២៦ដល់២៨អង្សាសេ។ ដោយឡែកខេត្ត ចំនួន៤នៃភាគខ្ពង់រាបឦសាន គឺខេត្តមណ្ឌលគិរី ,ខេត្តរតនគិរី ,ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហ ភាព អាចនឹងចុះត្រជាក់ក្នុងកម្រិត១៥ អង្សាសេ។

ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ  សីតុណ្ហភាពត្រជាក់អប្បបរមានឹងមានរវាងពី ១៨ទៅ២០ អង្សាសេ , ចំណែកសីតុណ្ហភាពកម្តៅអតិបរមា នឹងមានរវាងពី២៧ទៅ២៩ អង្សាសេ។  តំបន់មាត់សមុទ្រ នេះ អាចមាន អាកាសធាតុត្រជាក់បន្តិចបន្តួច និងមានខ្យល់ខុសធម្មតា។ ការព្យាករណ៍មិនបានបញ្ជាក់ជុំវិញការធ្លាក់ភ្លៀងបន្តទៀតឡើយក្នុងសប្តាហ៍កំពុងមកដល់នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner