សំណង់ថ្មីនៃរង្វង់មូលស្រអែម ក្នុងខេត្តព្រះវិហារ នឹងសម្ពោធនៅថ្ងៃទី៦ ធ្នូ (Video Inside)

សំណង់ថ្មីនៃរង្វង់មូលស្រអែមក្នុងខេត្តព្រះវិហារ គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ ក្រោយនេះហើយ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានសរសេរ ក្នុងបណ្តាញទំនាក់ទំនងសង្គមថាសំនង់រង្វង់មូលស្រអែមតម្លៃជាង១២ម៉ឺនដុល្លារសាងសង់តាំងពីចុងខែធ្នូ ឆ្នាំ ២០១៨ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៦ធ្នូខាងមុខនេះ។ សំណង់ថ្មីនៃរង្វង់មូលស្រអែមក្នុងខេត្តព្រះវិហារ មានទីតាំងស្ថិតនៅឃុំស្រអែម នៃស្រុកជាំក្សាន្ត។

ពិធីសម្ពោធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ទេសរដ្ឋមន្ដ្រី មាសសុភា ដែលទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារាជរ ដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ព្រះ វិហារ។ សំណង់រង្វង់មូលថ្មីដែលនឹងសម្ពោធនោះ គឺជាសំណង់នៃរូបសំណាក គោបូរៈទី៥ របស់ប្រាសាទព្រះ វិហារ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner