លទ្ធផលនៃវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហ ប្រតិបត្តិ ការ អនុតំបន់សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន

នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកវេទិកាជាន់ខ្ពស់ អាស៊ានស្តីពីកិច្ចសហ ប្រតិបត្តិ ការ អនុតំបន់ សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន ដែលត្រូវបានផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម។

វេទិកានេះត្រូវបានថ្លែងបើកដោយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ តាមរយៈវីដេអូថតទុកមុន និងឥស្សរជនផ្សេងទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាបើក (សុន្ទរកថាជូនភ្ជាប់) តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអំឡុងពេលនៃវេទិកា មន្រ្តីរដ្ឋាភិបាលមកពីជុំវិញតំបន់ និងតំណាងរបស់អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍនានា បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាចំនួន២វគ្គ ស្តីពី (១) ស្តារឡើងវិញទាំងអស់គ្នា៖ ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់នៅក្នុងអាស៊ាន និង (២) ភាពជាដៃគូរបស់អាស៊ានជាមួយដៃគូសន្ទនាខាងក្រៅ និងភាគីពាក់ព័ន្ធនានា នៅក្នុងការអភិវឌ្ឍអនុតំបន់ និង បង្រួមគម្លាតការអភិវឌ្ឍន៏៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner