មហាសន្និបាតសមុទ្រលើកទី៧ បង្ហាញពីការបង្កើតទស្សវត្សរ៍ថ្មីសុខុលមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច
រាជធានីភ្នំពេញ៖នៅថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០២១នេះកម្ពុជាបានចាប់ផ្តើមរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ នៅខេត្តព្រះសីហនុក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុ មាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ។ បើយោងតាមកម្មវិធី មហាសន្និបាតនេះនឹងមានសន្និសីទអន្តរជាតិ និងវេទិកាថ្នាក់រដ្ឋមន្ត្រី និងការធ្វើសន្និសីទសារព័ត៌មាន។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។
ថ្លែងក្នុងកិច្ចប្រជុំនា សណ្ឋាគារឯករាជ្យ ខេត្ត ព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនា បានឱ្យដឹងថា៖«យើងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធផលដែលសម្រេច បាននាពេលកន្លងមក និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ PEMSEA និងដៃគូអភិវឌ្ឍទាំងអស់ ដែលបាននឹងកំពុង បន្តកិច្ចគាំ ទ្រក្នុងការអនុ វត្តកម្មវិធីគ្រប់គ្រងចម្រុះតំបន់ឆ្នេរ ICM) ក្នុងខេត្តព្រះសីហនុ ជាពិសេសគណៈ កម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា “។
ព្រមជាមួយគ្នា ឯកឧត្តមបាន ថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះបណ្តាមន្ទីរអង្គភាពជំនាញ អង្គការដៃគូ សង្គម ស៊ីវិល សហគមន៍មូល ដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រម ទាំងប្រជាជននៅខេត្តព្រះសីហនុ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងយន្ត ការអភិបាលកិច្ចល្អ និងការអនុវត្តសកម្មភាពនៅមូលដ្ឋាន ដើម្បីដោះ ស្រាយការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថ យហានិភ័យគ្រោះ មហន្តរាយ សំដៅការការពារ និងការស្តារឡើ ងវិញនូវទីជម្រក ធនធានធម្មជាតិ ធានានូវសន្តិសុខស្បៀង ការគ្រប់គ្រងប្រភពទឹក ផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់រឹង-រាវ នៅខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមថា”រដ្ឋបាលខេត្តព្រះសីហនុបានសហការ រៀបចំផែនការរៀ បចំដែន ដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៣៨ សម្រាប់រដ្ឋបា លក្រុងព្រះ សីហនុ និងបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍ និងក្របខណ្ឌ ទីក្រុងឆ្លាត សម្រាប់ក្រុងព្រះ សីហនុប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជី ថលកម្ពុជា ឆ្នាំ២០២១-២០៣១ ។រដ្ឋាភិបាលខេត្តកំពុងជំរុញការងាររៀបចំផែនការ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេ ត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដោយបានកំពុងធ្វើការសិក្សាប្រមូលព័ត៌មានបឋម រៀបចំគោលបំណង គោលដៅ និងផែនការសកម្មភាព ដើម្បី ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច-សង្គម និងការប្រើប្រាស់ធនធាន តំបន់ឆ្នេរប្រកបដោយចីរភាព” ។
ក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានលើកឡើងថាជាមួយមោទកភាពនៃសម្រស់ដ៏ស្រស់ស្អាតនៃឆ្នេរ និង សមុទ្រកម្ពុជា នៅពេលព្រឹកមិញនេះ យើងខ្ញុំបានរៀបចំ វេទិកាថ្នាក់ ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ី-បូព៌ាប្រចាំឆ្នាំ ២០២១ នៃអង្គការ PEMSEA ដែលរដ្ឋបាលថ្នាក់ក្រោមជាតិជា សមាជិកទាំង៥១ ខេត្ត-ក្រុង រួមទាំងខេត្តព្រះសីហនុ និងខេត្ត តំបន់ឆ្នេរចំនួន ០៣ ផ្សេងទៀតរបស់កម្ពុជា និងមានការចូលរួមពី ប្រទេសជាសមាជិកចំនួន១១ ក្នុងតំបន់ និងអាស៊ាន ព្រមទាំងអង្គការ អន្តរជាតិចំនួន២១ នៅទូទាំងតំបន់អាស៊ី-បូព៌ា បានជួបជុំ ពិភាក្សានិងផ្លាស់ប្ដូរនូវបទពិសោធន៍នៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ នៃប្រទេសនីមួយៗ សំដៅសហការរួមគ្នាថែរក្សា ការពារ និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្នុងតំបន់ ប្រកបដោយនិរន្តរភាព។
ឯកឧត្តមបញ្ជាក់ថា៖«ក្នុងនាម ជាសមាជិកបណ្តាញPNLG យើងខ្ញុំទាំងអស់គ្នាបានរួ មគ្នា អនុម័តនូវ សេចក្តីប្រកាសរួមខេត្តព្រះសីហនុ (Preah Sihanouk Declaration) ដែល បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់ យើងខ្ញុំ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍសេដ្ឋ កិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្ដើមពាក់ព័ន្ធផ្សេងៗទៀត។ ហេតុដូច្នេះ យើងខ្ញុំទាំងអស់គ្នាបានប្តេជ្ញាថានឹងខិតខំធ្វើការសហ ការគ្នាជាបណ្ដាញ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រសកម្មភាព PNLG ឆ្នាំ២០២២-២០៣០ ឱ្យមានប្រសិទ្ធភាព ស្របតាមកម្មវិធី ធំៗចំនួន៣ រួមមាន: ១. ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ ២. ការចូលរួមអនុវត្តកម្មវិធីគ្រប់គ្រងពាក់ព័ន្ធនឹងគោលដៅ អភិវឌ្ឍប្រកបដោយចីរ ភាព(SDGs)មានជាអាទិ៍៖គោលដៅទី៦ ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងទឹក -គោល ដៅទី១១ ស្តីពីការការពារសមុទ្រ និងការកាត់បន្ថយ ការបំពុល គោលដៅទី១៣ ស្តីពីការបន្សំ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ,គោលដៅទី១៤ ស្តីពីការអភិរក្សជីវៈចម្រុះ និងការស្តារ ឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។
លើកកម្ពស់ការគ្រប់គ្រង ការវាយតម្លៃ និងការរាយការណ៍ក្នុង នាមជាសមាជិកបណ្តាញ ដើម្បីអភិវឌ្ឍសក ម្មភាពប្រកបដោយចីរភាព សម្រាប់ទសវត្សថ្មី ជាមួយការប្តេជ្ញាចិត្តជាថ្មី ក្នុងកម្រិតតំបន់ និងអន្តរជាតិ ដូចជាផែនការយុទ្ធសាស្ត អភិវឌ្ឍដោយចីរភាព សម្រាប់សមុទ្រអាស៊ី-បូព៌ា (SDS SEA) ឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវ PEMSEA ឆ្នាំ២០៣០ ក្របខណ្ឌអភិ វឌ្ឍជីវៈចម្រុះ និងផែនការយុទ្ធ សាស្ត្រគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរ និងសមុទ្រដទៃទៀត។
ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាលើកទី១ ដែលកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះនៃការ រៀបចំមហាសន្និបាតសមុទ្រ អាស៊ី បូព៌ាលើកទី៧ ចាប់តាំងពីការចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃ ការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤។ មហា សន្និបាតដែលមាន រយៈពេល ២ ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាម រយៈប្រព័ន្ធបញ្ជូនសំឡេងនិងរូបភាពពីបណ្តាប្រទេសជាសមាជិកនៃអង្គការ PEMSEA។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ ថា មុននឹងបើកមហាសន្និ បាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ជាផ្លូវការនៅរសៀលម៉ោង ១ មានការបើកកិ ច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA ដែលក្នុងនោះ រដ្ឋបាលខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា រួមមានខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងកែប។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងដែរថា គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖ ទី១) ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២) បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និង ទី៣) កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានាផង៕ដោយ៖ម៉ាដេប៉ូ