មនុស្សជំនិតលោក កឹម សុខា ទម្លាយពីសារព្រមានរបស់លោក ប្រេដ អាដាំ៖កម្ពុជា មាន សម រង្ស៊ី ដូចដេកឱបគ្រាប់បែក!

ភ្នំពេញៈលោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានទម្លាយពីការព្រមានរបស់លោក ប្រេដ អាដាំ (Brad Adams) នាយកប្រចាំតំបន់អាស៉គនៃអង្គការសិទ្ធិមនុស្សថា ប្រទេសកម្ពុជាមាន សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង ព្រោះលោក សម រង្ស៊ី និយាយអ្វី និងធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ឬតាមទំនើងចិត្ត និងចូលចិត្តបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល ដើម្បីកុំឱ្យស្ងាត់ និងទាញចំណាប់អារម្មណ៍ និងការគាំទ្រ ដោយមិនបានគិតពីផលលំបាក និងគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងសង្គម។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែធ្នូនេះ លោក មុត ចន្ថា បានសរសេរថា លោក ប្រេដ អាដាំ (Brad Adams) នាយកប្រចាំតំបន់អាស៉គនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ធ្លាប់បាននិយាយប្រាប់លោក និងសហការីផ្សេងទៀតថា «ប្រទេសកម្ពុជាមានលោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង»។ “Brad Adams warns that “Cambodia has Sam Rainsy as an opposition leader as if it holds a time-set grenade or a bottle of gasoline into its chest”.។

លោក មុត ចន្ថា បានបន្តថា មូលហេតុដែលលោក ប្រេដ អាដាំ បានលើកពីការព្រមានបែបនេះ ព្រោះលោក សម រង្ស៊ី និយាយអ្វី និងធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ឬតាមទំនើងចិត្ត និងចូលចិត្តបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល ដើម្បីកុំឱ្យស្ងាត់ និងទាញចំណាប់អារម្មណ៍ និងការគាំទ្រ ដោយមិនបានគិតពីផលលំបាក និងគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងសង្គម។ លោក ប្រេដ អាដាំ និងលោក (មុត ចន្ថា) បានធ្វើការជាមួយគ្នានៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលគាត់មានតួនាទីជាប្រធានជំនួយផ្នែកច្បាច់ (Legal Assistance Unit) ហើយលោកបម្រើការនៅផ្នែកការការពារ (Protection Unit) នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (United Nations Center for Human Rights in Cambodia) ដែលក្រោយមកប្តូរឈ្មោះទៅជា «ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (Cambodia Office of United Nations High Commissioner for Human Rights in Cambodia)។
លោកបានបញ្ជាក់ថា “ប្រសិនជាបងប្អូនមិនជឿអ្វីដែលខ្ញុំបានរំឭកឡើងនូវសំដីព្រមាននេះទេ នោះបងប្អូនអ្នកសារព័ត៌អាចចោទសំណួរទៅលោក ប្រេត អាដាំ ដើម្បីបញ្ជាក់បាន។ ការព្រមានរបស់លោក ប្រេដ អាដាំ គឺត្រឹមត្រូវណាស់ ប្រសិនជាយើងចងក្រងព្រឹត្តិការណ៍ និងស្ថានការណ៍តាមដំណាក់កាលនីមួយៗ តាំងពីមុន និងរហូតមកទល់ពេលនេះ”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner