ត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលមានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ

អត្ថបទដោយ៖
AMS OneMinute

ខ្ញុំយល់ឃើញថា លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលមានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ ជាពិសេសលោក បាន និងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

តាមរយៈលក្ខណៈសម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា “កូនខ្មែរម្នាក់នេះពិតជាអាចធ្វើបានគ្រប់យ៉ាង” ដើម្បីជំរុញការការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាព និងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ។

✍🏽- ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ads banner