អាមេរិកកំពុងពិចារណាដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងចិន

អត្ថបទដោយ៖
AMS OneMinute

មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិក អ្នកស្រី Worumuth បានថ្លែងក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ថា៖ “កងទ័ពជើងគោកអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះថាប្រសិនបើអាចធ្វើបាន នោះយើងនឹងមានជំហរបត់បែនបានល្អជាងនេះ ថែមទាំងជាផលប្រយោជន៍សម្រាប់អាមេរិក និងសម្ព័ន្ធមិត្ត”។

អ្នកស្រី មិនបានបញ្ជាក់ពីទីតាំងដែលអាចពង្រីកនោះទេ បើទោះជាអ្នកស្រីបានផ្ដល់តម្លៃខ្ពស់ចំពោះការឈរទីតាំងរបស់អាមេរិក នៅហ្វីលីពីនក៏ដោយ។

ការបង្កើនវត្តមានកងទ័ពជើងគោកអាមេរិកនៅអាស៊ីអាគ្នេយ៍នេះគឺ ដើម្បីបង្ការកុំឱ្យមានសង្គ្រាមនៅអាស៊ី និងធានាឱ្យបានថា មេដឹកនាំចិន លោក Xi Jinping នឹងមិនបង្រួបបង្រួមតៃវ៉ាន់ “ដោយកម្លាំងទ័ព”។

ប្រភព៖ Reuters

ads banner