កិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការអង្កេតស្រាវជ្រាវ ករណីអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចោទប្រកាន់ថាប្រជាពលរដ្ឋ ៤គ្រួសារ រំលោភយកដីរបស់អធិការដ្ឋាន ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ករណីអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចោទប្រកាន់ថាប្រជាពលរដ្ឋ៤គ្រួសារបានរំលោភយកដីទំហំ៣២៦ម៉ែត្រការ៉េរបស់អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ខេត្តបាត់ដំបង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គាធិការ បានណែនាំមន្ត្រីដែលចុះអង្កេតស្រាវជ្រាវត្រូវយកចិត្តទុកដាក់ដោយអង្កេតឱ្យចំគោលដៅនៃកម្មវត្ថុពាក្យបណ្តឹង និងវាយតម្លៃលទ្ធផលរបាយការណ៍ដោយផ្អែកភស្តុតាង សាក្សី និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ក្នុងករណីដែលមន្ត្រីរងអធិការកិច្ចយល់ថា ក្រុមការងារអធិការកិច្ចប្រព្រឹត្តអំពើមិនប្រក្រតីអាចទំនាក់ទំនងមកលេខៈ ០១២ ៦៣៥ ៧៧៧។

សូមបញ្ជាក់ថា ការចុះអង្កេតស្រាវជ្រាវនេះមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផៃ្ទ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner