សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ពិតជាមានមោទនភាពដ៏ក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងក្លៀវ​ក្លាជាមួយប្រជាជនកម្ពុជា និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាថ្នាក់ដឹកនាំដ៏វាងវៃ មានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ដែលយើងខ្ញុំជឿជាក់ និងគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ដំណើរជាតិកម្ពុជា មិនអាចកាត់ផ្តាច់បានពីមគ្គុទេសក៍ដឹកនាំរបស់ សម្តេចតេជោ ដែលបានដោះស្រាយ​បញ្ហាលំបាក​នានារបស់កម្ពុជាពីអតីតកាល, បាននិងកំពុងដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើន​ដ៏គួរជាទីមោទននាពេលបច្ចុប្បន្ន,  និងថែមទាំងបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់មាតុភូមិកម្ពុជា។

          ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ​ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញ​ដោយសមត្ថភាព ទេពកោសល្យ គុណធម៌ និងសុជីវធម៌ដ៏ល្អ ហើយទទួលបានការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរទូទៅ និងទទួលបានការគោរពស្រឡាញ់រាប់អានពីថ្នាក់ដឹកនាំនានាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ឯកឧត្តម ហ៊ុន ម៉ាណែត ស័ក្តិសមជា បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំដែលអាចធានាបាននូវដំណើរ​ជាតិកម្ពុជា ប្រកបដោយភាពជឿជាក់ ភាពប្រាកដនិយម ធានាបាននូវអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងសាមគ្គីជាតិ។ ជាមួយគ្នានេះ ប្រជាជននឹងមានភាពប្រាកដក្នុងចិត្តបន្តរស់នៅក្នុងសង្គមជាតិមួយដែលមានឧត្តមភាព សុវត្ថិភាព ភាពកក់ក្តៅ សុភមង្គល សន្តិភាព និងវិបុលភាព៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner