សហរដ្ឋអាមេរិកព្រមានថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន បានព្រមានសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ ថា ទាហានរុស្ស៊ីចាំបាច់ត្រូវដកថយពីព្រំដែនជាមួយអ៊ុយក្រែន ហើយថា ទីក្រុងមូស្គូ អាចប្រឈមនឹង “ផលវិបាកធ្ងន់ធ្ងរ”។

លោក ប្លីងខិន បានថ្លែងព្រមានបែបនេះជាមួយលោក ឡាវរូវ នៅខាងក្រៅកិច្ចប្រជុំនៅទីក្រុង ស្តុកហូម (Stockholm) នៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ដែលហៅកាត់ថា OSCE។ កិច្ចប្រជុំលំដាប់ខ្ពស់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនេះត្រូវបានធ្វើឡើងក្រោយមានភាពតានតឹងជាច្រើនសប្ដាហ៍ ជាមួយទីក្រុងកៀវ និងសម្ពន្ធមិត្តលោកខាងលិច ដែលបង្ហាញនូវក្តីព្រួយបារម្ភជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ីដ៏ធំនៅជិតព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីជាង ៩ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមព្រំដែន។ ពួកគេ​បាន​ឃើញ​ជនជាតិ​រុស្ស៊ី​ចូល​លុកលុយ​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​មកបានចូលលុកលុយតំបន់ឧបទ្វីប​គ្រីមៀ ហេតុដូច្នេះពួកគេខ្លាចកងទ័ពរុស្ស៊ីកំពុងរៀបចំសម្រាប់ការឈ្លានពានមួយផ្សេងទៀត។ ជុំវិញបញ្ហាខាងលើនេះ លោក ប្លីងខិន បាននិយាយថា ការ​ប្រមូលផ្តុំកងទ័ព​នេះបាន​ដើរ​ផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​របស់​ពួក​គេ​សម្រាប់​ទំនាក់​ទំនង​ដែល​មាន​ស្ថិរភាព។

ទោះជាយ៉ាងណា ទីក្រុងមូស្គូ បដិសេធថា មិនបានរៀបផែនការឈ្លានពាន និងចោទអ៊ុយក្រែន ពីបទកងប្រមូលផ្តុំកងកម្លាំងខ្លួននៅភាគខាងកើតប្រទេស ជាទី ដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធគ្នាជាមួយពួកបះបោរគាំទ្រដោយរុស្ស៊ី ចាប់តាំងពីដើមឆ្នាំ២០១៤ ក្រោយទីក្រុងមូស្គូ យកតំបន់គ្រីមៀ ពីអ៊ុយក្រែនដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនមក៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner