សភាតំណាងរាស្រ្តអាមេរិកអនុម័តច្បាប់ ដើម្បីការពារការបិទរដ្ឋាភិបាល មួយថ្ងៃមុនពេលដល់ថ្ងៃផុតសុពលភាព

អាមេរិក៖ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តលើវិក័យប័ត្រមូលនិធិមួយ ដែលមានគោលបំណងផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ រហូតដល់ពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ដោយបញ្ជូនវាទៅព្រឹទ្ធសភាដើម្បីអនុម័ត ឬប្រឈមមុខនឹងការបិទរដ្ឋាភិបាលមួយផ្នែក។

សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតដោយសម្លេង ៦៩ ទល់នឹង ២៨ ដើម្បីអនុម័តលើវិក័យប័ត្រមូលនិធិ ដែលដំណើរការរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈខាងមុខនេះ។ ថ្ងៃសុក្រសប្តាហ៍នេះ គឺជាថ្ងៃផុតកំណត់សម្រាប់រដ្ឋាភិបាលសហព័ន្ធអាមេរិក ដើម្បីទទួលបានមូលនិធិ។ ប្រសិនបើបរាជ័យ ភ្នាក់ងារមួយចំនួននឹងប្រឈមមុខនឹងការបិទទ្វារ ដែលនឹងនាំមកនូវការខាតបង់សេដ្ឋកិច្ចដ៏ធំដល់ប្រទេស។ រដ្ឋាភិបាលធ្លាប់បានបិទរយៈពេល ៣៥ថ្ងៃ ចាប់តាំងពីចុងឆ្នាំ ២០១៨ ដល់ដើមឆ្នាំ ២០១៩ ។

ជាមួយគ្នានេះ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer បាននិយាយថា ការបន្តដំណោះស្រាយ គឺដើម្បីចៀសវាងបញ្ជូនក្រុមបុគ្គលិកទូទៅរាប់លាននាក់ទៅផ្ទះវិញដោយគ្មានប្រាក់ខែនៅថ្ងៃបុណ្យណូអែលដែលកំពុងមកដល់នាពេលឆាប់ៗនេះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner