រាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញថ្នាំ MOLNUPIRAVIR សម្រាប់ព្យាបាលកូវីដ១៩ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញឱសថវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ MOLNUPIRAVIRរបស់ក្រុមហ៊ុនមើក (MERCK) ចំនួន ៤លានគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ការបញ្ជាទិញនេះ បានធ្វើឡើងតាមរយៈការ ចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ នាព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០២១នេះក្នុង គ្រាដែលពិភពលោកកំពុងតែប្រឈមនឹងការគំរាមកំហែងថ្មីដោយវីរុសបំប្លែងថ្មីអូមីក្រុង។

កម្ពុជានៅមិនទាន់ មាន ការរកឃើញការឆ្លងនូវវីរុសបំប្លែងថ្មីអូមីក្រុងនេះឡើយ បើទោះបីជាមានរបាយការណ៍បង្ហាញថាវីរុសនេះ បានសង្ស័យឆ្លងមកដល់ប្រទេសសឹង្ហបុរីក្នុងអាស៊ាននេះក៏ដោយ។ សេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីប្រទេសសឹង្ហបុរី បានឳ្យដឹងថាជនជាតិសឹង្ហបុរី២នាក់ដែលធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូងនិងមកពីម៉ូហ្សំប៊ិក ត្រូវគេសង្ស័យបានឆ្លងនឹងវីរុសបំប្លែងថ្មីអូមីក្រុងនេះ។

មន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ការបញ្ជាទិញថ្នាំMOLNUPIRAVIR ចំនួន ៤លានគ្រាប់នេះ គឺដើម្បី ការរក្សា ទុកសម្រាប់ការអាចព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ នៅតាមមន្ទីរពេទ្យរដ្ឋ និងចែកចាយ ដល់វិស័យ ឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner