២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៦ពាន់ ៦៤៦នាក់ (Video Inside)

ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៣ ខែធ្នូ បានកើនដល់១៤លាន១សែន៥ ម៉ឺន៩ពាន់១៦៩នាក់បន្ទាប់ពីតួលេខចាក់វ៉ាក់សាំង២៤ម៉ោងចុងក្រោយនេះ មានចំនួន៦ពាន់ ៦៤៦នាក់។

យោងតាមក្រសួងសុខាភិបាល, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៤សែន១ម៉ឹន៤ពាន់៨៧៧នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៩ម៉ឺន៨ពាន់១៣នាក់, ការចាក់លើយុវជនវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន៥ពាន់៣៤នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១១ឆ្នាំ មានចំនួន១លាន៩សែន៨ម៉ឺន៣ពាន់៥៩៤នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន៧ម៉ឺន ២ពាន់៥២៨នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី០៣ ធ្នូ បានចំនួន២លាន៣សែន ២ម៉ឺន២ពាន់៧១៩នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ គិតត្រឹម ថ្ងៃនេះ, ទំហំ ភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,៤៩% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner