លោកជំទាវ ទេពរង្ស៊ី-ខៀវកាញារីទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តរាជបូណ៌

សៀមរាប ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ទេព រង្ស៊ី ភរិយាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមទាំងសហការីជាពុទ្ធសាសនូបត្ថម្ភក៍ បាននាំយកទេយ្យទាន មានអង្ករ៥០០គក្រ សាដក ២ ទឹកពិសាបរិសុទ្ធ១០កេស មី ១០កេស ម៉ាស ៣៦០ម៉ាស កៅអៀក ១២០បន្ទះ ក្រូចផ្លុង ១ការ៉ុង និងមានបច្ច័យ មួយចំនួនទៀតផងដែរ ប្រគេនចំពោះព្រះសង្ឃ និងគណៈកម្មការអាចារ្យនៃវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានតំកល់សទ្ធាទាំងនេះ ទុកជាប្រយោជន៍ សម្រាប់បំពេញតម្រូវការក្នុងទីអារាមតាមការគួរ ។ ក្នុងនេះដែរ ប្រការចាំបាច់ជាប្រចាំថ្ងែនោះ គឺការផ្គត់ផ្គង់ដល់សមណសិស្ស ដែលកំពុងគង់អាស្រ័យរៀនសូត្រធម្មវិន័យ អក្សរបាលី-បិដក នៅក្នុងទីអារាមនេះផងដែរ។

ពិធិវេរប្រគេនទេយ្យទាន ត្រូវបានស្ថិតក្រោមព្រះវត្តមាន ព្រះមហាវិមលធម្មសិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុង-ខេត្តសៀមរាប។

ព្រះអង្គមានបន្ទូលថា ឱវាទរបស់ព្រះអង្គ បានសម្តែងថា អ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែប្រកាន់យកជំជឿ៤យ៉ាងដែលត្រីមត្រូវ គឺទី១ ត្រូវជឿលើការងារ ទី២ ត្រូវជឿលើផលការងារដែលបានធ្វើរួចមកហើយនោះ ទី៣ ត្រូវជឿថា យើងទាំងអស់គ្នាត្រូវតែធ្វើការងារដែលត្រូវធ្វើ មិនធ្វើការងារមិនអាចរស់បានទេ និងទី៤ ត្រូជឿលើបញ្ញាត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner