ការផ្សាយព័ត៌មានពិតជាកត្តាសំខាន់ណាស់របស់អាជីពអ្នកសារព័ត៌មាន សម្រាប់សង្គមជាតិ

ថ្លែងនៅក្នុងឱកាសបិទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះ ស្រាយរបស់រដ្ឋាភិបាល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍ថា សិទ្ឋិសេរីភាពសារព័ត៌មានជាសិទ្ធត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នរណាក៍អាចធ្វើព័ត៌មានបានដែរ មិនចាំបាច់មានសញ្ញាបត្រនោះទេឱ្យតែចូលចិត្តគឺអាចធ្វើបាន តែត្រូវអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ មានវិន័យនិងត្រូវយល់អំពីច្បាប់ស្តីពីរបបសារព័ត៌មាន ហើយអ្នកសារព័ត៌មានមិនមានទោសភ័ណ្ឌជាប់ពន្ឋនាគារ ដោយសារកំហុសលើព័ត៌មានរបស់ខ្លួនឡើយ អាចកែតម្រូវខ្លឹមសារអត្ថបទតាមសំណូមពររបស់អង្គភាព ស្ថាប័ន ឬភាគីពាក់ព័ន្ឋដែលគាត់បានចុះផ្សាយ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការផ្សាយព័ត៌មានពិតជាកត្តាសំខាន់ណាស់សម្រាប់អាជីពអ្នកសារព័ត៌មាន ខណៈដែលសង្គមយើងបច្ចុប្បន្នមានការប្រើប្រាស់ប្រព័ន្ធ Internetដែលជាផ្នែកមួយចូលរួមពីប្រភពព័ត៌មាន ជាពិសេសការផុស ការចែករំលែក ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម នយោបាយនិងសេដ្ឋកិច្ចជាដើម ។ ការរីកចម្រើននៃបច្ចេកវិទ្យានេះហើយជាកត្តាគន្លឺះឱ្យមានការបង្កើតដំណឹងក្លែងក្លាយនិងព័ត៌មានក្លែងក្លាយ ក្នុងបំណងបន្តុះបង្អាប់កិត្យានុភាពរបស់រាជរដ្ឋភិបាលឱ្យស្រុតចុះ ។

ដំណឹងក្លែងក្លាយឬបំភ័ន្តគ្រោះថ្នាក់ក៍ពិតហើយ តែបើមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានចេះសហការគ្នាបានល្អ នោះនឹងអាចស្វែងរកដំណោះស្រាយ ឆ្លើយតបនិងបន្សាបដំណឹងឬព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ័ន្ត បានដោយប្រសិទ្ឋភាព ។ ឯកឧត្តម បានចាត់ទុក ព័ត៌មានថា ជាអំណាចមួយនៅក្នុងសង្គម ហើយដើម្បីឱ្យអំណាចនេះបានរឹងមាំ ក្នុងនាមយើងជាថ្នាក់ដឹកនាំនិងមន្ត្រីព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានត្រូវចែកព័ត៌មានទៅមហាជនឱ្យបានលឿនរហ័ស ពិត និងជឿទុកចិត្តបាន ។

សូមបញ្ជាក់ថា៖អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានក្រោមការគាំទ្ររបស់ មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង បានធ្វើសន្និសីទនេះឡើងមួយថ្ងៃពេញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នាសាលសន្និសីទសុខា ខេត្ត សៀមរាប ក្រោមអធិបតីភាពខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានដោយមានសិក្ខាកាមជាតំណាងប្រព័ន្ឋផ្សព្វផ្សាយក្នុងតំបន់ទាំងជាតិនិងអន្តរជាតិ ឯកឧត្តម លោកជំទាវជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានអនុប្រធាននាយកដ្ឋានចំណុះក្រសួង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត និងវាគ្មិនមកពីអង្គភាពស្ថាប័ននានាមួយចំនួនអញ្ជើញចូលរួម៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner