សិក្ខាកាម អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមាណ ១០០នាក់ នៃសាលាភូមិន្ទរដ្ឋបាល ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា

ភ្នំពេញ៖ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីនិងភារកិច្ចរបស់ព្រឹទ្ធសភារបស់សិក្ខាកាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមាណ១០០នាក់ នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ លោកជំទាវ ឧត្តមសេនីយឯក ជ័យ បុ ប្ផា អគ្គលេខាធិការងនៃអជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឯឧ សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភានារសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលសិក្ខាសលាបណ្ណាល័យព្រឹទ្ធសភាក្រោអធិបតីភាព
ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដីនិងជាតំណាង ឯកឧត្តម អ៊ុ សារិទ្ធ អគ្គលេខាដ្ឋានព្រឹទ្ធសភា។

នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូសិក្ខាកាមនេះ ឯកឧត្តម ប៊ុន វុទ្ធា បានធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងទីកន្លែងសំខាន់ៗមួយចំនួនទៀតក្នុងបរិវេណវិមានរដ្ឋសភា។ ក្នុងឧ៌កាសនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុ ប្ផា អគ្គលេខាធិការងនៃអជ្ញាធរជាតិលើកឡើងថា ពីមួយអាណត្តិទៅមួយអាណត្តិ ព្រឹទ្ធសភាកាន់តែមានភាពសកម្មនៅក្នុងការបំពេញតួនាទីរបស់ខ្លួនជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជ្រើសរើស។ បច្ចុប្បន្នមហាជនកាន់តែមានការចាប់អារម្មណ៍ និងចង់ដឹងពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភាកាន់តែច្រើនឡើងៗ។

ផ្អែកលើអនុស្សារណៈនៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈគ្រប់គ្រងវគ្គបាន និងកំពុងផ្ដល់ការបណ្ដុះបណ្ដាលដល់កម្មសិក្ខាការី ចំនួន១១២នាក់ អញ្ជើញពីខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណកម្មាធិការជាតិប្រឆាំងភេរវកម្ម អធិការនគបាលខណ្ឌ និងតាមបណ្តាអង្គភាពផ្សេងៗមួយចំនួនទៀតដែលលត្រូវទទួលការបណ្ដុះបណ្ដាលក្នុងរយៈពេលចំនួន២៦៩ម៉ោង ចែកចេញជា៖ ម៉ោងសិក្សាជាមួយសាស្រ្តចារ្យចំនួន១៥០ម៉ោងចែកជា ៦ម៉ូឌុល ម៉ូឌិលទី១-ការស្វែងយល់ពីទស្សនៈរបស់ប្រធានស្ថាប័ន ម៉ូឌុលទី២-ជំនាញរដ្ឋបាលនិងការងារទំនាក់ទំនង ម៉ូឌុលទី៣-ការគ្រប់គ្រងនិងការរៀបចំថវិកាអង្គភាព ម៉ូឌុលទី៤-ករណីសិក្សា(ករណីសិក្សានៅរដ្ឋសភាជាតិ ករណីសិក្សានៅព្រឹទ្ធសភាជាតិ ករណីសិក្សានៅអង្គភាព និងតំបន់អភិវឌ្ឍន៍ និងករណីសិក្សាតាមទីកន្លែងផ្សេងៗ) ព្រមទាំងម៉ោងអនុវត្តមេរៀនចំនួន៣៦ម៉ោង ម៉ោងអនុវត្តផ្ទាល់លើករណីសិក្សានិងការងារសង្គមចំនួន៤៥ម៉ោង ម៉ោងបច្ចេកទេសចំនួន៣៧ម៉ោង ដែលកម្មវិធីទាំងអស់នេះ មានគោលបំណង ចង់ឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំទាំង១១២នាក់ កាន់តែមានសមត្ថភាពជំនាញគ្រប់គ្រង តាមរយះការលើកកម្ពស់នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការ ការបង្កើតទស្សនៈវិស្ស័យនិងយុទ្ធសាស្រ្ត ការកសាងក្រុមដែលមានសមត្ថភាពឆ្ពោះទៅរកកិច្ចសហការងារនិងភាពជាដៃគូ លើកកម្ពស់ការគិតបែបនវានុវត្តន៍ ព្រមជាមួយការដោះស្រាយបញ្ហាដោយប្រសិទ្ធិភាព ។

លោកជំទាវបន្តថាដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារះសំខាន់ចំពោះសិក្ខាកាមទាំងអស់ដើម្បីជួយជំរុញនិងពង្រឹងដំណើរការបណ្ដុះបណ្ដាលក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាលនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner