ការប្រណាំងកង់ភ្នំ ជុំទី២ ចាប់ផ្តើមទទួលពាក្យ WURKZ រៀបចំកម្មវិធីពិសេស នៅ២ទីតាំង សម្រាប់ផ្តល់ពត៌មាន

ការប្រណាំងកង់ភ្នំ ជុំទី២ «WURKZ MOUNTAIN BIKE SERIES» ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ នៅព្រែកលៀប ចាប់ផ្តើមទទួលពាក្យពីពេលនេះតទៅ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ជុំទី១កាលពីពេលថ្មីៗនេះ។


ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ នឹងរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន២ ទីតាំង គឺនៅកំពង់ចម្លងកោះពេជ្រ និងក្លោងទ្វារហ្រ្គេនភ្នំពេញ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ដើម្បីផ្តល់ព័ត៌មានអំពីការចុះឈ្មោះ។ អ្នកចូលរួមអាចលេងល្បែងកម្សាន្តដើម្បីមានឱកាសទទួលបានសម្ភារៈជិះកង់ស្អាតៗពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។


សម្រាប់ថ្ងៃទី០៤ ខែធ្នូ ស្តង់ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំជុំទី២ នឹងធ្វើឡើងនៅកំពង់ចម្លង កោះពេជ្រ ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១០ព្រឹក ចំណែកឯ នៅថ្ងៃទី០៥ ខែធ្នូ វិញនឹងធ្វើឡើងនៅឯក្លោងទ្វារហ្រ្គេនភ្នំពេញ ចាប់ពីម៉ោង ៣ល្ងាច ដល់ម៉ោង ៨យប់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner