វគ្គបណ្តុះបណ្តាលគណៈកម្មការ រៀបចំការប្រកួតកីឡាទាញព្រ័ត្រកមិ្រតមូលដ្ឋាន ទទួលលទ្ធផលល្អលើសពីការរំពឹងទុក

វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រកមិ្រតមូលដ្ឋាន ដែលមានរយៈពេល៥ថ្ងៃ ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុកក្នុងនោះសិក្ខាកាម មាននិទ្ទេសល្អរហូតដល់៥០ភាគរយ។ ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការ នៃសហព័ន្ធ បានអោយដឹងថា សិក្ខាកាមរៀនវគ្គនេះមានចំនួន៣១នាក់ ក្នុងនោះស្រី ១៦នាក់ និងបុរស ១៥នាក់មកពី៥រាជធានី-ខេត្ត និងក្រសួង២ រួមមានខេត្តរតនគីរី ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងភ្នំពេញ ព្រមទំាងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយសិក្សាចាប់ពីថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ២០២១ ។


ឯ ឧ បណ្ឌិត មាស សារិន បានមានប្រសាសន៍ថា សិក្ខាកាមទំាងអស់ត្រូវយកចំណេះដឹងទៅអនុវត្តការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិនឹងប្រព្រឹត្តិថ្ងៃទី៥ ដល់៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកណ្តាល ដើម្បីជ្ស្វែងរកក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រឆ្នើមត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជើងឯកកម្រិតអន្តរជាតិ នៅប្រទេសថៃ នាខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ដូច្នេះគណៈកម្មបច្ចេកទេសត្រូវធ្វើយ៉ាងមិចជ្រើសរើសឲ្យបានត្រឹមត្រូវដើម្បីសម្រិតសម្រាំងរកឧត្ថមភាពឈានទៅរកការដណ្តើមមេដាយជូនប្រទេសជាតិ រីឯអត្តពលិកត្រូវប្រឹងប្រែងហ្វឹកហាត់ទាំងកម្លាំង បច្ចេកទេស និងល្បិចការប្រកួត ប្រសិនបើយើងមានកម្លាំង បច្ចេកទេស គ្មានភាពវៃឆ្លាតនោះមិនអាចទទួលបានជ័យជម្នះឡើយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner