៤ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. គិតត្រឹមដើមខែធ្នូ គម្រោងសាងសង់ផ្លូវ ក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០% លឿនជាងផែនការ ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូន និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងតំបន់ – AMS Economy

២. គិតត្រឹមដើមខែវិច្ឆិកា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨គ.ម តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង សម្រេចបាន ៥៥% – រស្មីកម្ពុជា

៣. កម្ពុជាកំពុងសិក្សាបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ ដើម្បីបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ – រស្មីកម្ពុជា

៤. ប្រធាន IMF ព្រមានថា មេរោគអូមីក្រុងអាចពន្យឺតកំណើនសេដ្ឋកិច្ចសកលលោក ដោយវាបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសយ៉ាងហោចណាស់ ៤០ ហើយរដ្ឋាភិបាលជាច្រើនបានរឹតបន្តឹងច្បាប់ធ្វើដំណើរ – France24

៥. អ្នកជំនាញផ្នែកជំងឺឆ្លងរបស់អាមេរិក ថាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ១៩ មានផែនការបន្ទាន់ ផលិតវ៉ាក់សាំងដូសជំរុញ ជាពិសេសប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron – Reuters

ads banner