ការប្រណាំងកង់ភ្នំជុំទី២ចាប់ផ្តើមទទួលពាក្យ ថ្ងៃស្អែក WURKZ រៀបចំកម្មវិធីពិសេសនៅ២ទីតាំងសម្រាប់ផ្តល់ពត៌មាន

ការប្រណាំងកង់ភ្នំជុំទី២ «WURKZ MOUNTAIN BIKE SERIES» ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ នៅព្រែកលៀប ចាប់ផ្តើមទទួលពាក្យពីពេលនេះតទៅ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ជុំទី១កាលពីពេលថ្មីៗនេះ។
ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ នឹងរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន២ ទីតាំង គឺនៅកំពង់ចម្លងកោះពេជ្រ និងក្លោងទ្វារហ្រ្គេនភ្នំពេញ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ដើម្បីផ្តល់ព័ត៌មានអំពីការចុះឈ្មោះ។ អ្នកចូលរួមអាចលេងល្បែងកម្សាន្តដើម្បីមានឱកាសទទួលបានសម្ភារៈជិះកង់ស្អាតៗពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។
សម្រាប់ថ្ងៃទី០៤ ខែធ្នូ ស្តង់ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំជុំទី២ នឹងធ្វើឡើងនៅកំពង់ចម្លង កោះពេជ្រ ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១០ព្រឹក ចំណែកឯ នៅថ្ងៃទី០៥ ខែធ្នូ វិញនឹងធ្វើឡើងនៅឯក្លោងទ្វារហ្រ្គេនភ្នំពេញ ចាប់ពីម៉ោង ៣ល្ងាច ដល់ម៉ោង ៨យប់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner