អង្គបុរេជំនុំគណ:កម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បេីកកិច្ចប្រជុំបន្ត

ដីឥដ្ឋ ៖ នៅរសៀលថ្ងៃសុក្រ ទី៣ ខែធ្នូឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជានិងជាប្រធានគណ:កម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបើកកិច្ចប្រជុំអង្គបុរេជំនុំតាមប្រព័ន្ធ Zoom Meeting ដេីម្បីពិនិត្យ និងកែសម្រួលលើខ្លឹមសារពន្យល់ បច្ចេកសព្ទរបស់អនុ គណ:កម្មការ ដឹកនាំ បញ្ជាលេីកទី៤ ។ អង្គបុរេជំនុំដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធានគណ:កម្មការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការ មានការចូលរួមពី លោក ឧត្តមសេនីយ៍ឯក អៀម បូណារ័ត្ន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានអនុគណៈកម្មការ ដឹកនាំ បញ្ជា ព្រមទាំងសមាជិក ក្រុមការងារ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានអនុគណៈកម្មការភាសាបរទេស វរសេនីយ៍ទោ សេក សែល ខាងក្រុមការងារភាសាខ្មែររបស់បណ្ឌិត្យ សភា និងលេខាធិការដ្ឋានសរុបចំនួន១៣នាក់។

     អង្គបុរេជំនុំ  បានពិនិត្យ  ពិភាក្សា  លើខ្លឹមសារពន្យល់បច្ចេកសព្ទ ទាក់ទងនិងជំនាញដឹកនាំ  បញ្ជា ដោយបានធ្វេីការកែសម្រួលលេីខ្លឹមសារ ពន្យល់ បច្ចេកសព្ទ វេយ្យាករណ៍  អក្ខរាវិរុទ្ធ  ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងការបកប្រែភាសាអង់គ្លេសឱ្យបានត្រឹមត្រូវតាមខ្លឹមសារ។    

       អង្គបុរេជំនុំបានពិនិត្យ និងកែសម្រួល បានចំនួន៥បច្ចេកសព្ទ៖

១- គតិយុត្តធម៌(Moral justice)
២- លិខិតបទដ្ឋានគតិយុត្ត(legal framework)
៣- គោលការណ៍(principle)
៤- ការគ្រប់គ្រង(Management)
៥- ការចាត់តាំង(Assigment) ។
អង្គបុរេជំនុំ បានស្នេីឱ្យអនុគណៈកម្មការជំនាញដឹកនាំ បញ្ជា ធ្វេីការពន្យល់ខ្លឹមសារបច្ចេកសព្ទឡេីងវិញចំនួនមួយ គឺការចាត់បញ្ជួន ។ ចំពោះបច្ចេកសព្ទដែលមិនទាន់ពិនិត្យនឹងលេីកយកទៅពិនិត្យនៅសប្តាហ៍ក្រោយបន្តទៀត។

  ជាចុងបញ្ចប់  ឯកឧត្តម  ប្រធានអង្គបុរេជំនុំ បានថ្លែងអំណរគុណចំពោះក្រុមការងារអនុគណៈកម្មការដឹកនាំ  បញ្ជា  និងសមាជិកនៃអង្គបុរេជំនុំទាំងអស់  និងស្នេី  លោកឧត្តម សេនីយ៍ឯក  អៀម  បូណារ័ត្ន រាយការណ៍ជូន   ឯកឧត្ដម  នាយឧត្តមសេនីយ៍  ប៉ែន  វិបុល ប្រធានអនុគណៈកម្មការដឹកនាំ  បញ្ជា  លេីខ្លឹមសារដែលបានកែសម្រួលរួច។ដោយ-រ៉ាវុធ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner