រន្ធត់ណាស់!! ជិះម៉ូតូលឿនជ្រុលបុកបង្កាន់ដៃស្ពានទឹកថ្លាបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖  បុរសម្នាក់បានបែកក្បាលស្លាប់គួរឲ្យអាណោចអធ័ម  បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានកំពង់ទួល កាលវេលាម៉ោង១០  និង៥០នាទីយប់  ថ្ងៃសៅរ៍  ទី៤ ខែធ្នូ ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣  ត្រង់ចំណុចស្ពានកំពង់ទួលក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ  រាជធានីភ្នំពេញ  ។ 
  សពជនរងគ្រោះមិននៅទាន់ស្គាល់អត្តសញ្ញាណនោះទេ  ។ 
 បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកMSX  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ2FG 7424 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣  ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន  ខណះមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះក៏បានជ្រុលបុកបង្កាន់ដៃស្ពានកំពង់ទួលអូសជាច្រើនម៉ែត្របណ្ដាលបោកក្បាលបែកស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់  ។ 
 ក្រោយកើតហេតុ  សមត្ថកិច្ចជំនាញខណ្ឌដង្កោបានចុះធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។.ដោយឡែកសពរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner