លោក ញឿន រ៉ាដែន៖ ព្រះសពសម្តេចក្រុមព្រះ នឹងយាងដង្ហែដល់កម្ពុជា ថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ម៉ោង ១១ ថ្ងៃត្រង់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ តាមគម្រោង ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ តាមយន្តហោះពិសេស ពីប្រទេសបារាំង។

នេះជាការបញ្ជាក់ពី លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់សារព័ត៌មាន នៅល្ងាចថ្ងៃទី ២ ធ្នូនេះ។ សម្តេច ក្រុម ព្រះ នរោត្តម រណឫទ្ធិ ទ្រង់ បាន សោយ ទិវង្គត ក្នុង ព្រះជន្ម ៧៧ ព្រះវស្សា នៅ ប្រទេស បារាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner