កម្ពុជា-ចិន មិត្តដែកថែប!

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន អបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣!

ចិនបានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបរអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី ១៣ ដោយជោគជ័យ។ កម្ពុជាអបអរសាទរមិត្តចិន ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងនៅឆ្នាំ ២០២២ ហើយសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

ភាគីទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី “ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ” រវាងកម្ពុជា និងចិនផងដែរ។

https://www.facebook.com/ams1minute/posts/371035361460341

ads banner