ក្រុម E-Sport កម្ពុជា ចូលរួមប្រកួតជើងឯកពិភពលោក M3 World Championship ជាលើកដំបូង ដើម្បីដណ្តើមប្រាក់រង្វាន់សរុប៨ម៉ឺនដុល្លា

ក្រុមអត្តពលិក E-Sport កម្ពុជា ចូលរួមប្រកួតជើងឯកពិភពលោក M3 World Championship ជាលើកដំបូង ឆ្នាំ២០២១ លើវិញ្ញាសា Mobile Legends: Bang Bang ដោយមានការគាំទ្រយ៉ាងខ្លាំងពីតារាសិល្បៈ និងអ្នកគាំទ្រកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ នៅប្រទេសសិង្ហបុរី ។


ជើងឯកពិភពលោកខាងលើ ក្រុមខ្លាំងទាំងអស់ចំនួន១៦មកពីពិភពលោក ដើម្បីប្រជែងគ្នាគ្រងជើងឯក M3 World Championship ដែលមានប្រាក់រង្វាន់សរុបយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៨ម៉ឺនដុល្លារអាមេរិក ។ ការប្រកួតត្រូវបានបែងចែកជា៤ពូល ដែលក្នុងមួយៗពូលមាន៤ក្រុមសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមឡើងឡើងទៅវគ្គបន្ត ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទទួលបានការចាប់អារម្មណ៍យ៉ាងពីបុគ្គលល្បីៗ នៅប្រទេសកម្ពុជាទាំងតារាសិល្បៈ និងកីឡាករបាល់ទាត់ ដូចជា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែការពារកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន កីឡាការិនីល្បុក្កតោកម្ពុជា ពេជ្រ ចរណៃ តារាចម្រៀងល្បីៗ ចិត្ត កញ្ចនា លោក ជី ដេវីត ក៏ចាប់អារម្មណ៍ និងលើកទឹកចិត្ត ក្រុមអេឡិចត្រូនិកជម្រើសជាតិកម្ពុជា See You Soon ដោយលើកឡើងថា ស៊ូៗ ស៊ូ» ។ និងមានម្ចាស់ឧបត្ថម្ភ និងដៃគូសហការ មានដូចជាក្រុមហ៊ុនទូរសព្ទ Smart, ភេសជ្ជៈ Sting, ធនាគារស្ថាបនា, ក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda និងរថយន្ត L M Car។


សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា See You Soon ជាជើងឯកពីព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ MPL KH Champion ឆ្នាំ២០២១ តំណាងឲ្យកម្ពុជា ចូលរួមប្រកួតជាលើកដំបូង ក្នុងព្រឹត្តិការណ៍ដ៏ធំ ដើម្បីប្រជែងជាមួយក្រុមទាំង១៦ មានគឺក្រុម BEDEL (តួកគី), BLACKLIST INTERNATIONAL (ហ្វីលីពីន), BTK (អាមេរិកខាងជើង), EVOS SG (សិង្ហបុរី), GX SQUAD (តំណាងមជ្ឈិមបូព៌ា), KEYD STARS (ប្រេស៊ីល), MALVINAS GAMING (អាមេរិកឡាទីន), NATUS VINCIRE (ក្រុមតំណាងមកតំបន់ CIS), ONIC ESPORT (ឥណ្ឌូណេស៊ី), ONIC PH (ហ្វីលីពីន), RED CANIDS (ប្រេស៊ីល), RRQ HOSHI (ឥណ្ឌូណេស៊ី), RSG SG (សិង្ហបុរី), See You Soon (កម្ពុជា), TEAM MSG (ម៉ាឡេស៊ី) និង TODAK (ម៉ាឡេស៊ី) ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner