សសយក រាជធានីភ្នំពេញ រៀបចំការប្រកួត កីឡាវាយ សី គ្រឹះស្ថានបឋមភូមិ

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសហការ ជាមួយ សហព័ន្ធ កីឡា វាយ សី កម្ពុជា និង ក្លិប វាយ សី ភ្នំពេញ រៀប ចំ ការ ប្រកួត កីឡា វាយ សី គ្រឹះ ស្ថាន បឋមភូមិ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

ការប្រកួតនេះមានគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់នៃការលេងកីឡាវាយសីដល់ស្រទាប់មហាជន ជាពិសេសប្អូនៗនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឱ្យងាកមកស្រឡាញ់កីឡា និងលេងកីឡាដើម្បីសុខភាពល្អ រាងកាយមំាមួន ឆន្ទៈមុះមុត វិន័យ រឹតចំណងមិត្តភាព សាមគ្គីភាព ភាពជាបងប្អូន និងបណ្តុះគ្រាប់ពូជធនធានកីឡាល្អៗ ដើម្បីរួមគ្នាជ្រោងទង់ជាតិកម្ពុជានៅក្នុងកម្មវិធីប្រកួតនានានៅលើឆាកអន្តរជាតិ។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ តាមលក្ខណៈបច្ចេកទេស ជាលទ្ធផលទទួលបានដូចមានក្នុងតារាងលទ្ធផលផ្លូវការ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner