អាជ្ញាធរថៃបានស្កាត់រឹបអូសម៉ាទឹកកក ឬ មេតំហ្វេតាមីនគ្រីស្តាល់ប្រមាណ ៩០០គីឡូក្រាម នៅលើកប៉ាល់ដឹកទំនិញមួយនៅកំពង់ផែរាជធានីបាងកក
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី៣ ធ្នូ អាជ្ញាធរថៃបានស្កាត់រឹបអូសម៉ាទឹកកក ឬ មេតំហ្វេតាមីនគ្រីស្តាល់ប្រមាណ ៩០០គីឡូក្រាម នៅលើកប៉ាល់ដឹកទំនិញមួយនៅកំពង់ផែរាជធានីបាងកក ដោយកប៉ាល់នេះមានទិសដៅធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។
ម៉ាទឹកកកទម្ងន់ជាង ៩០០គីឡូក្រាមនេះ អាចមានតម្លៃប្រមាណ ១៥-១៨លានដុល្លារ ហើយនឹងមានតម្លៃដល់៨៨លានដុល្លារ បើដឹកជញ្ជូនទៅដល់គោលដៅ។
ទីផ្សារមេតំហ្វេតាមីននៅតែបន្តរីករាលដាលនៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ទោះបីជាពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។
ប្រភព៖ Reuters