តុលាការកំពូលប្រេស៊ីលបញ្ជាឱ្យមានការស៊ើបអង្កេតលើលោក Jair Bolsonaro ជុំវិញអំណះអំណាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចបង្កើនឱកាសនៃការឆ្លងជំងឺអេដស៍

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៤ តុលា លោក Bolsonaro និយាយថា៖ “របាយការណ៍ផ្លូវការពីរដ្ឋាភិបាលចក្រភពអង់គ្លេសបង្ហាញថា មនុស្សដែលទទួលវ៉ាក់សាំងពេញលេញ នឹងវិវដ្តមេរោគអេដស៍លឿនជាងការរំពឹងទុក” ប៉ុន្ដែវីដេអូនេះត្រូវបានលុបចោលប៉ុន្មានថ្ងៃក្រោយមក ដោយក្រុមហ៊ុនហ្វេសប៊ុក និង Instagram ដោយសារបំពានច្បាប់។

កាលពីខែតុលា គណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភារកឃើញថា លោក Bolsonaro បានប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៩ករណីពាក់ព័ន្ធនឹងវីរុសកូវីដ១៩ រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយស្នើសុំឱ្យតុលាការកំពូលបញ្ជាឱ្យមានការស៊ើបអង្កេត។

លោក Bolsonaro ដែលបានអះអាងថាខ្លួនមិនបានទទួលការចាក់វ៉ាក់សាំង តែងមិនយកចិត្តទុកដាក់ចំពោះវិធានការសុវត្ថិភាពក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺកូវីដ១៩ ហើយត្អូញត្អែរថាការរឹតបន្តឹងក្នុងគោលបំណងគ្រប់គ្រងមេរោគអាចបង្កគ្រោះថ្នាក់ច្រើនជាងផលវិជ្ជមាន។

ប្រភព៖ Al Jazeera

ads banner