ឯកឧត្តម ជា សុផារ៉ា ជម្រុញឲ្យអាជ្ញាធរខេត្តបាត់ដំបងនិងមន្ត្រីជលផល បន្តចុះបោះបង្គោលនិងពិនិត្យបន្ថែមបង្គោលនៅក្នុងចន្លោះបង្គោលនៃតំបន់៣ ដែលបានដាំកន្លងមក ឲ្យបានញឹកថែមទៀត (មានវីដេអូ)

      ក្នុងឱកាសចុះពិនិត្យមើល បង្គោលកំណត់អត្តសញ្ញាណសម្គាល់នៃដែនភូមិសាស្ត្រតំបន់ដីព្រៃលិចទឹក នៅក្នុងតំបន់៣ ដែលត្រូវបានកាប់ទន្រ្ទានវាតយកដីព្រៃលិចទឹកកាន់កាប់ដោយខុសច្បាប់កន្លងមកនៅក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៥ខែធ្នូឆ្នាំ២០២១នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានដឹកនាំក្រុមការងារអន្តរក្រសួងនិងកងកម្លាំងមួយចំនួន អញ្ជើញចុះមកពិនិត្យមើលទីតាំងពីការរំលោភកាប់ទន្រ្ទានយក ដីព្រៃលិចទឹកក្នុងតំបន់៣ របស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិកាន់កាប់ដោយខុសច្បាប់ ក្នុងភូមិដំបូកបុណ្យ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កន្លងមក។

     ក្នុងការចុះពិនិត្យមើលបង្គោលព្រំនៃដីព្រៃតំបន់៣ខាងលើនេះ ក៏មានវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំអន្តរមន្ទីរជំនាញពាក់ព័ន្ធ រួមនិងថ្នាក់ដឹកនាំនៃកងកម្លាំងទាំង៣ក្នុងខេត្តផងដែរ។

      ក្នុងការចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលត្រូវបានរំលោភកាន់កាប់ថោយបានធ្វើការដាំដុះស្រូវក្នុងចំណុចទីតាំងហាមឃាត់ ហើយត្រូវដកហូតជាទ្រព្យសម្បតិរបស់រដ្ឋ និងបញ្ឈប់មិនឲ្យកាន់កាប់និងធ្វើស្រែជាបន្តទៀតនោះ។នូវក្មុងនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីបានកំណត់និងដាកចេញនូវវិធានការបន្ទាន់ដោយកំណត់ដកហូតស្រែដែលមានដំណាំស្រូវទាំងនោះ គឺត្រូវដកហូតប្រមូលយកមកជាសម្បត្តិរបស់រដ្ឋវិញ។និងបន្ទាប់ពីបងប្អូនទាំងនោះបានធ្វើការប្រមូលផលរួចរាល់ហើយនោះគឺ៖អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំ ធ្វើការបោះបង្គោលបន្ថែមនៅតាមចន្លោះបង្គោលដែលកំណត់នូវដែនតំបន់៣ឲ្យបានញឹកបន្ថែមទៀត ឲ្យបានលឿនក្រោយពីពួកគាត់ច្រូតកាត់ប្រមូលផលអស់ហើយនោះ។

គឺត្រូវបញ្ឈប់និងមិនអនុញ្ញាតិឲ្យពួកគាត់ធ្វើការភ្ជួររាស់ដំដាំដុះបន្តទៀតនោះទេ។ហើយត្រូវស្រង់ឈ្មោះម្ចាស់ដីដែលបានកាន់កាប់ដោយខុសច្បាប់ទាំងនោះកន្លងមក ឲ្យចេញមកសារភាពនិងផ្តិតមេដៃប្រគល់ដីដែលខ្លួនកាន់កាប់ដោយខុសច្បាប់នៅក្នុងតំបន់៣កន្លងមកប្រគល់ឲ្យរដ្ឋវិញ ដោយគ្មានការទាមទារលក្ខន្តអ្វីទាំងអស់។

      យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ពីការកាប់បំផ្លាញ ទន្រ្ទានយកដីព្រៃលិចទឹកតំបន់៣ ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសង្កែ ខេត្តបាត់ដំបងកន្លងមក គឺត្រូវបានក្រុមការងារថ្នាក់ខេត្តនិងអន្តរក្រសួងរកឃើញថា៖ ក្នុងភូមិសាស្ត្រនៃស្រុកសង្កែ មានផ្ទៃដីសរុប ទំហំ ៦.១១៤,៥ហិកតា។ស្ថិតក្នុងឃុំចំនួន៤ស្មើនិង៤ទីតាំង។ក្នុងនោះ៖ក្នុងឃុំរកា មានចំនួន១ទីតាំង មានទំហំផ្ទៃដី ១.៧៣២,៦៦ហិកតា។ ឃុំកំពង់ព្រះ ចំនួន១ទីតាំង ទំហំផ្ទៃដី ១.៦៤៨,៤៦ហិកតា។ ឃុំកំពង់ព្រៀង ចំនួន ១ទីតាំង ទំហំ ១.៤៣០,៨៩ហិកតា និង ឃុំតាប៉ុន ចំនួន ១ទីតាំង ទំហំ១.៣០២,៥៤ហិកតា។

     ក្រោយពីក្រុមការងារអន្តរក្រសួងបានចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបងរួចមក។ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក៏បានដឹកនាំនូវកិច្ចប្រជុំបន្ទាន់ភ្លាមៗផងដែរក្នុងគោលបំណងដើម្បីពិនិត្យ វាយតម្លៃជារួម និងដាក់ចេញនូវយន្តការដោះស្រាយចំពោះមុខ និងបានកំណត់ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការដកហូតដីព្រៃនិងការការពារដីព្រៃលិចទឹករបស់រដ្ឋ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ដាក់ចេញឲ្យបានដាច់ខាត។

      យោងតាមរបាយការណ៍ពីការកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីវាតយកដីព្រៃកាន់កាប់ខុសច្បាប់ដោយបុគ្គលអគតិខិលខូចមួយចំនួន។ក្នុងនោះមានចំនួន២៩ទីតាំងនិងទំហំផ្ទៃដីសរុបប្រមាណ ចំនួន ១២.២២១ហិកតា។ដែលស្ថិតនៅក្នុងស្រុកចំនួន០៤ ជាប់និងតំបន់បឹងទន្លេសាបរួមមាន៖ ស្រុកសង្កែ, ឯកភ្នំ, មោងឫស្សី និងស្រុកថ្មគោល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner