អប្សរាព្រឹកនេះ ០៦ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1      ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិ លេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ជាង៩៦គីឡូម៉ែត្រ ចាប់ពីអ្នកលឿង ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ៕…ឃ្លីប… (អត្ថបទ រូបភាព លោក លឹមហួត និងលោក ពិសិដ្ឋ កាត់ត អាន លោក វណ្ណលុក)

C2     ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១មិ្សលមិញ បានចេញសេចក្តីប្រកាសពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤នាក់, ជាសះស្បើយចំនួន២១នាក់ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ៣នាក់អត់បានចាក់វ៉ាក់សាំង)។ សូមជម្រាបថា គិតត្រឹម ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,២៥៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៦០៩នាក់, ស្លាប់សរុបចំនួន២,៩៦០នាក់៕ ចប់ (ដោយ៖ជា សេឌី)

V3      រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោល ការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិក​ ចំនួន១០ ចូលកម្ពុជា ៕…អានផ្ទាល់

C5     កម្ពុជា បន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ទៅកាន់ទីផ្សារប្រទេសចិន ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)ចប់

V5      ក្រសួងការបរទេស បង្ហាញលទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន។…អានផ្ទាល់

V6      រដ្ឋាភិបាលចិន ប្រកាសគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ៕…អានផ្ទាល់

BT1    ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដង្ហែមកដល់ ព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរពិសេស ពីសាធារណរដ្ឋបារាំង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)

V4      អ្នកជំនាញអារ្យធម៌ខ្មែរ លើកឡើងថា គុណតម្លៃសម្ដេចក្រុមព្រះ បានចូលរួមជ្រោងទង់របបរាជានិយមទី២ទ្បើងវិញ ៕…អានផ្ទាល់

វគ្គទី២៖

BH4   ឯកឧត្តម ជា សុផារ៉ា ដឹកនាំ​កិច្ចប្រជុំពិភាក្សា អន្តរក្រសួង និងជាមួយអាជ្ញាធរខេត្ត អំពីវិធានការបង្ក្រាប ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ៕           …អានផ្ទាល់… (ដោយ ចេង ពុំ)

C4     ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង  នាំអំណោយចែកជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

C3  អាវរងា ចំនួន១០៥៧អាវ និងថវិកាមួយចំនួន ត្រូវបានចែកជូនចាស់ជរាគ្មានទីពឹង ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្រ្តីកសិកម្ម

BH1   អភិបាលខេត្តកំពត ស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យរួមគ្នាការពារ និងអភិរក្ស សហគមន៍នេសាទ ឲ្យបានគង់វង្ស ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)

BH2   រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋអាយុ១៨ ឆ្នាំឡើង នៅស្រុកចំការលើ ស្ទឹងត្រង់ កោះសូទិន កងមាស និងស្រុកស្រីសន្ធរ ចាប់ពីថ្ងៃទី០៦ ខែធ្នូ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

BH3   អភិបាលខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យប្រជាកសិករ នៅឃុំច្រណូក ជាង១ពាន់គ្រួសារ ធ្វើស្រែ១រដូវទៀត នៅលើដីតំបន់៣ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន)

C7     ក្រុមការងារ សហគមន៍បន្ទាយឆ្មារ ស្រុកថ្មពួក ទទួលបានអំណោយសម្ភារៈប្រើប្រាស់ពីប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យ។ …លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

C8  ឯកឧត្តមអភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក បានលើកឡើងពី ការអភិវឌ្ឍន៍ភូមិឃុំ  បានល្អប្រសើរ ចាំបាច់ការដឹកនាំមានតម្លាភាព. និងលទ្ធិប្រជាធិបតេយ្យ។ …លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

C1     អភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទី ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G3     បៃដិន និង​ពូទីន​គ្រោង​ពិភាក្សា​បញ្ហា​ភាព​តានតឹងនៅ​​អ៊ុយក្រែពេល​មាន​​ប្រជុំ​តាម​វីដេ​នៅ​ថ្ងៃ​អង្គារ៕…អានផ្ទាល់

G1     ករណី​កូវីដ-១៩ ​អាហ្វ្រិកខាងត្បូង​កើន​ឡើង​ជិត​បួន​ដង​ ដោយ​​សង្ស័យ​ថា​បង្ក​ដោយ​វីរុស​បម្លែង​អូមីក្រុង​៕​…អានផ្ទាល់

G6     មនុស្ស៥នាក់ស្លាប់ ក្រោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើករថយន្តបំបុកក្រុមបាតុករ នៅទីក្រុងរ៉ង់ហ្គូន ៕…អានផ្ទាល់

G2     ខណៈ​សេដ្ឋកិច្ច​ជាប់​គាំង​ ភាព​​អត់​ឃ្លាន​នៅ​អាហ្វហ្គានីស្ថាន​កាន់​តែ​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ទៅ​ៗ​៕…អានផ្ទាល់

G4     លោកម៉ាក្រុង​​និយាយ​​ថា​​ បារាំង​ និង​អឺរ៉ុប​ធ្វើ​ការ​បើក​បេសកកម្ម​ការ​ទូត​រួមគ្នា​​នៅ​អាហ្វហ្គានីស្ថាន​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R117 គឺម កែវសុជាតិ ពីក្មេងស្រីនៅជនបទរហូតដល់តស៊ូជាសិល្បករផ្នែកគំនូរ។ MC: បើទោះបីជាបច្ចុប្បន្ន ជាសម័យជឿនលឿនទៅហើយក្តី ប៉ុន្តែក្មេងស្រីនៅតាមជនបទមួយ ចំនួន នៅជួបប្រទះបញ្ហាជាច្រើន ដើម្បីបំពេញក្តីស្រមៃនាថ្ងៃអនាគតរបស់ខ្លួន។ អ្នកខ្លះតស៊ូបាន​សម្រេច ហើយមួយចំនួនទៀតក៏បានបោះបង់ក្តីស្រមៃរបស់ខ្លួន។ នៅថ្ងៃនេះយើងសូមនាំ​លោក​អ្នកទៅស្គាល់យុវតីមួយរូប ដែលជាសិល្បករផ្នែកគំនូរ ដែលបានតស៊ូបំពេញក្តីស្រមៃ​របស់ខ្លួន​រហូតបានក្លាយជាការពិត។ ជាបន្តសូមទស្សនាបទយកការណ៍​​ដែលរៀបចំដោយលោក រៀម ចំរើន។…ឃ្លីប

– ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១

ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner