អាកាសធាតុចុះត្រជាក់ នឹងអូសបន្លាយពេលយូរ សម្តេចតេជោ បន្តណែរនាំឱ្យអាជ្ញាធរ យកចិត្តទុកដាក់លើជនចាស់ជរា និងពលរដ្ឋដែលគ្មានក្រុមគ្រួសារ

ព្រៃវែង៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង) នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តណែរនាំឱ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ខណៈអាកាសធាតុចុះត្រជាក់ខ្លាំង អូសបន្លាយយូរ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាកាសធាតុស្រុកយើងចុះត្រជាក់រហូតដល់ខែកុម្ភៈឯណោះ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ គណៈពង្រឹងដែលចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្តល់ភួយ អាវរងា ដល់ជនចាស់ជរា ពលរដ្ឋដែលគ្មានក្រុមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋ ដែលជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការយកចិត្តទុក្ខដាក់ថា ខ្ញ៉ំតែងតែលើកឡើងម្តងហើយម្តងទៀតតាំងពីដើមរៀងមក មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ត្រូវយកចិត្តទុក្ខដាក់គ្រប់កាលៈទេសៈ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner