ឧកញ៉ា ឡូវ ហ៊ឺង នាំមកនូវអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឃុំទងត្រឡាច៖ ជាក់ស្តែងនាព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អ៉ែល សារ៉ុម សមាជិក គណ:កម្មាធិកា រ បក្ស “ខ៦” ចំណុះគណ:កម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុនសែន បាននាំមកនូវថវិកាចំនួន១០លានរៀល ជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនឃុំទងត្រឡាច និងប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃប្រមាណ២៥០គ្រួសារ។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានអោយដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និង ឧកញ៉ា ឡូវ ហ៊ឹង សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោត នាពេលអនាគត៕

ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លា ឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច។ឧកញ៉ា អ៉ែល សារ៉ុម បានជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានទៀតថា ផ្លូវបេតុងនេះកំពុងបានស្ថាបនាប្រមាណ២៤០០ម៉ែត្រហេីយ នៅសល់ប្រមាណ៥០០០ម៉ែត្រមិនទាន់បានស្ថាបនានៅឡេីយទេ លេីសពីនេះទៀត ដាំបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រព័ន្ធស៊ុលឡាដែលមានចំនួនសរុបប្រមាណជាង៦០០ដេីម ដេីម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានគ្រប់ពេល គ្រប់កន្លែងផងដែរ។


ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពី សេចក្តីស្លាប់ក្នុង របបដ៍ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។


ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍ សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។​ អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាថវិកាប្រមាណ ១០លានរៀល ផ្តល់ជូនឃុំទងត្រឡាចសម្រាប់ការអភិវឌ្ឍន៍ក្នុងឃុំ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner