ឯកឧត្តម សុខ ប្រសិទ្ធិ ៖ មន្រ្តីគណៈបក្សប្រជាជនកម្ពុជាត្រូវមានសមត្ថភាពចំណេះដឹង និងបទពិសោធន៍ដើម្បីបំរើប្រជាពលរដ្ឋ តាមមូលដ្ឋានឱ្យបានល្អ

អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុកកោះ អណ្តែត និងប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំ រមេញ ឯកឧត្តម សុខប្រសិទ្ធិ បានផ្តាំផ្ញើរអោយសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវពង្រឹងស្មារតីទាំងចំណេះដឹង បទពិសោធន៍បង្កើនប្រជាប្រិយភាពជាមួយប្រជាពលរដ្ឋអោយល្អប្រសើរនៅតាមមូលដ្ឋាន ។

ការថ្លែងបែបនេះរបស់ឯកឧត្តម សុខប្រសិទ្ធិគឺបានអញ្ជើញចូលរួមនៅក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សា ឃុំ សង្កាត់អាណ្ណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វើឡើងនៅថ្ងៃ ទី៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះអណ្តែត ខេត្ត តាកែវ ។

ឯកឧត្តម សុខ ប្រសិទ្ធិបានមានប្រសាសន៍ថាការបោៈឆ្នោតស្ទាបស្ទង់មតិនេៈមានសារៈសំខាន់ណាស់ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សា ឃុំសង្កាត់មានសមត្ថភាពគ្រប់គ្រាន់ ដែលមានលក្ខណៈសម្បត្តិដឹកនាំត្រឹមត្រូវតម្លាភាពគតិយុត្តិគិតគូរពីផលប្រយោជន៍រួមប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពស្រលាញ់ ដឹងពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបម្រើសេវាសាធារណៈសេវាតម្រូវការនិងសេវាផ្សេងៗទៀតជូនប្រជាពលរដ្ឋបានល្អ ជាពិសេសបន្តការអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនដើម្បីបម្រើផលប្រយោជន៍បស់ប្រជាពលរដ្ឋ។ឯកឧត្ដមបានបានលើកទឹកចិត្តដល់ស្រ្តីអោយមានការចូលរូមឈរឈ្មោៈបេក្ខនារីក្រុមប្រឹក្សាឃុំអោយមានយ៉េនឌឺជាអ្នកដឹកនាំក្នុងមូលដ្ឋាន។

ឯកឧត្ដម បានសំណូមពរដល់សមាជិកសមាជិកាបន្តធ្វើអំពើល្អតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា បន្តប្រកាន់ ខ្ជាប់នូវស្មារតីសាមគ្គីភាព ការរូបរួមនិងតម្កល់ផលប្រយោជន៍រួមជាចម្បងដើម្បីរួបរួមគ្នាធ្វើសកម្មភាពពង្រឹងប្រៀបឈ្នះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧និងគ្រប់ការបោះឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តយកជ័យជន្នះនិងរក្សាបានសុខសន្តិភាពដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើនជឿនលឿនយូរអង្វែងចីរកាល។សូមបញ្ជាក់ថា បេក្ខជនឈរឈ្មោៈជាក្រុមប្រឹក្សាឃុំរមេញ អណត្តិទី៥ឆ្នាំ២០២២របស់គណបក្សប្រជាជនកម្ពុជាមានចំនួន២៤រូប ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដម សុខ ប្រសិទ្ធិបានឧបត្ថម្ភថវិកាដល់អង្គបោះឆ្នោត លោកអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ក្រុមគ្រូពេទ្យ ០៧នាក់ ក្រុមពិធីការ ០៥នាក់ អង្គចូលរួមបោះឆ្នោត ១០២នាក់ កងកម្លាំងការពារ ៧នាក់ សរុបថវិកាចំនួន ៤លានរៀល ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner