សម្តេចតេជោនាយករដ្ឋមន្រ្តី ណែរនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យរៀបចំកន្លែងថ្មី សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយូរបំផុត ត្រឹមដំណាច់ខែ១២នេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំកន្លែងថ្មី សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដើម្បីផ្ទេរអ្នកជំងឺពីស្ដាតអូឡាំពិក ទុកសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យ៉ាងយូរបំផុត ត្រឹមដំណាច់ខែ១២នេះ ត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ត្រូវសិក្សាបង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមនុស្សខ្លះ ដែលបានប្រមាថថា សម្តេចបានស្លាប់ដោយសារជំងឺកូវីដ១៩ ។ សម្តេច ថា ក្រុមគ្រួសារអ្នកស្លាប់នោះ ក៏បានទទួលថវិកាពីសម្តេចផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner