សម្តេចតេជោ៖ ត្រៀមទប់ស្កាត់ករណីកូវីដត្រលប់មកវិញ ហើយត្រូវប្រញាប់ត្រួតពិនិត្យទាំងអស់ តាមព្រំដែនកម្ពុជា បានចាក់ដូសទី៣ ហើយឬនៅ

អត្ថបទដោយ៖
ធី ដា

ព្រៃវែង៖ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឺង) និងផ្លូវក្នុងក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវតែត្រៀមទប់ស្កាត់ករណីកូវីដ-១៩ ត្រលប់មកវិញ ទោះបីជាកម្ពុជាថយករណីឆ្លងក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែរនាំឱ្យមន្រ្តីសុខាភិបាល ប្រញាប់ប្រញាល់ត្រួតពិនិត្យទាំងអស់ តាមព្រំដែនកម្ពុជាជាមួយថៃ វៀតណាម និងជាមួយឡាវ ថាតើចាក់ដូសទី ៣ ហើយឬនៅ បើត្រូវការដូសទី៤ បញ្ជូនទៅទៀត ខណៈប្រទេសជាប់កម្ពុជា ផ្ទុះឆ្លងឡើងវិញខ្លាំង ជាពិសេស ប្រទេសវៀតណាម។

សម្តេចបានបញ្ជាក់ថា សូមត្រួតពិនិត្យទាំងអស់តាមព្រំដែន ត្រូវតែពិនិត្យឡើងវិញ តើពួកគេបានទទួលដូសទី៣ រួចហើយឬនៅ បើមិនទាន់បាន ត្រូវប្រញាប់ប្រញាល់ចាក់ដូសទី៣ ដើម្បីឱ្យមានភាពធានាថា បើឆ្លងតែមិនដល់អាការៈធ្ងន់ធ្ងរទេ កាលពីយើងអត់មានវ៉ាក់សាំងចាក់ ជំងឺយើងបារម្ភគួរឱ្យធ្ងន់ធ្ងរ រហូតខ្ញុំប្រកាសត្រៀមក្តាមជ្ឈូស ត្រៀមដី តែពេលនោះគេរិះគន់ខ្ញុំ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ដែរថា បន្ទាប់ពីប្រទេសកម្ពុជា បានបើកប្រទេសឡើងវិញជាង ១ខែមកនេះ សង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងចាប់ផ្តើមងើបឡើងវិញ ហើយចរន្តដើរលេង ក៏កំពុងចាប់ផ្តើម ។ សម្ដេចថា បើកប្រទេសជាង១ខែមកនេះ សេដ្ឋកិច្ច ចាប់ផ្តើមងើបឡើងវិញ ពន្ធគយកើនឡើង អីលូវចាប់ផ្តើមដើរលេង ខណៈត្អូញថា សាំងឡើងថ្លៃ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner