សម្ដេចតេជោ ប្រតិកម្ម ខ្លាំងៗ ទៅលើឧត្តមសេនីយ៍វៀតណាមមួយរូប និងទាមទារ ឱ្យសុំទោស កម្ពុជា រឿងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ខេត្តព្រៃវែង ៖ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឺង) និងផ្លូវក្នុងក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន សម្ដែងការប្រតិកម្ម ខ្លាំងៗ លើឧត្តមសេនីយ៍ ផ្កាយ ៣ មួយ រូបរបស់ប្រទេសវៀតណាម ដែលមានមុខ ងារជាអនុរដ្ឋមន្ត្រី ការពារ ជាតិ វៀតណាម និង ទាមទារ ឱ្យ មេដឹកនាំវៀមណាម រូបនេះត្រូវសុំទោសកម្ពុជា រឿងចោទថាកម្ពុជា ជាប្រភព មេរោគ កូ វី ដ ចូល វៀតណាម ។

សម្ដេចបញ្ជាក់ថា ខ្ញុំ មិន ប្រឆាំងបក្ស ឬប្រទេសវៀតណាម ទេតែខ្ញុំប្រឆាំងបុគ្គល ដែល ប្រមាថ មក លើ កម្ពុជា ហើយ ប្រតិកម្ម លើ ប្រទេស វៀតណាម នោះ ទេ គឺ ប្រតិកម្ម លើ មេដឹកនាំ មួយ រូប ព្រម ជាមួយ គ្នា នោះ សម្ដេច ទាមទារ ឱ្យ អនុរដ្ឋមន្ត្រី ការពារ ជាតិ វៀតណាម សុំ ទោស កម្ពុជា ។

សម្តេច តេជោ បន្ត ថា សម្តេច មិន អាច ទទួលយក បានទេនូវ សម្តី ចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់ ឧត្តមសេនីយ៍ វៀតណាម Hoàng Xuân Chiến ដែល ចោទប្រកាន់ ថា ជំងឺកូវីដ-១៩ ហូរ ចេញពី កម្ពុជា ចូលវៀតណាម ។ សម្តេចថា លោក ឯងគួរសុំ ទោស ខ្ញុំ អត់? លោក ឯងគួរសុំទោស ប្រជាជន កម្ពុជាអត់? ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner