សម្តេចតេជោ ៖ បេក្ខភាព ហ៊ុន ម៉ាណែត ខ្ញុំជ្រើសរើសដោយផ្ទាល់មិនមែនបក្សទេ តែបេក្ខភាពនាយករដ្ឋមន្រ្តី គឺមានច្រើននាក់

ភ្នំពេញ៖ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឺង) និងផ្លូវក្នុងក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជុំវិញពីការរើសបេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដែលមិនមែនកើតចេញពីបក្សទេ គឺសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសដោយផ្ទាល់ទេ។

សម្ដេចបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ការជ្រើសរើសបេក្ខភាពនេះ ធ្វើតាមការបោះឆ្នោត និងមានបេក្ខជនជាច្រើន សម្រាប់ជ្រើសរើស មិនមែនមានតែឯកឧត្តម ហ៊ុន ម៉ាណែត តែម្នាក់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ករណីរើសបេក្ខភាពនេះ មិនមែនយកតែ ហ៊ុន ម៉ាណែត មកធ្វើលើសម្តេច សាយ ឈុំ, សម្តច ហេង សំរិន, សម្តេច ស ខេង, សម្ដេច ទៀ បាញ់ ទេ ។ ករណីហ៊ុនសែន អត់ស្លាប់ទេ ហ៊ុន ម៉ាណែត មានកំហុសណាមួយ ខ្ញុំមិនអាចលើកកូនខ្ញុំនោះទេ តែនេះដោយសារការញុះញង់ម្តងហើយម្តងទៀត ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner