មេដឹកនាំកំពូលអាមេរិក-រុស្ស៊ីនឹងជួបគ្នាក្នុងកិច្ចប្រជុំតាមវីដេអូនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាអំពីអ៊ុយក្រែន និងបញ្ហារសើបដទៃទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបគ្នាតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍ដែលកំពុងមានភាពតានតឹងនៅអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី ចេន ផ្សាគី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក បៃដិន នឹងសង្កត់ធ្ងន់អំពីក្តីបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញសកម្មភាពយោធារុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែន ហើយលោកក៏នឹងបញ្ជាក់សាជាថ្មីផងដែរ នូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

ដោយឡែកវិមានក្រឹមឡាំងរុស្ស៉ីវិញបានប្រាប់ថា ទំនាក់ទំនងទ្វេភាគី ការអនុវត្តការព្រមព្រៀងគ្នាដែលសម្រេចបាននៅទីក្រុងហ្សឺណែវ កាលពីខែមិថុនាកន្លងទៅ ហើយប្រាកដណាស់គឺអ៊ុយក្រែន នឹងជារបៀបវារៈចម្បងនៃជំនួបនាសប្តាហ៍នេះ រវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៉ី៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner