ក្រុម Manchester United បានយកឈ្នះ Crystal Palace ក្រោមការដឹកនាំរបស់លោក Rangnick ជាលើកដំបូង

លោក Ralf Rangnick ដឹកនាំក្រុម Manchester United ជាលើកដំបូងកាលពីយប់មិញ ដោយយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០ នៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស កាលពីយប់មិញ ។ ១គ្រាប់របស់បិសាចក្រហម រកបានដោយខ្សែបម្រើកណ្តាល កីឡាករ Fred នៅនាទី៧៧ ។


សម្រាប់ប្រកួតដំបូងនេះដែរ ក្រៅពីជ័យជម្នះហើយ អ្នកគាំទ្របិសាចក្រហមក៏កោតសរសើរចំពោះទម្រង់លេងរបស់ក្រុមផងដែរ ជាពិសេសគឺក្រោមការដឹកនាំរបស់ លោក Rangnick សម្រាប់ប្រកួតដំបូង ។


សូមបញ្ជាក់ថា សម្រាប់ជ័យជំនះនេះ បានជួយអោយ Manchester United ស្ថិតនៅលេខ៦ក្នុងតារាង លីគកំពូលអង់គ្លេស ខណៈ Man City ស្ថិតនៅកំពូលតារាង និងលេខដក្រុម Liverpool ។ សម្រាប់ប្រកួតបន្ទាប់របស់ បិសាចក្រហម នឹងត្រូវជួបក្រុម Young Boys នៅថ្ងៃទី៩ នៅ Champions Leagueហើយត្រូវបន្តជួប Norwich City នាថ្ងៃទី១២ខែធ្នូ នៅ Premier League ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner