លោក Casey Barnett ត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងអាណត្តិថ្មី

លោក Casey Barnett ត្រូវបានតែងតាំងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងអាណត្តិថ្មី ២០១៧-២០២១ តាមរយៈការផ្តល់សេចក្តីទុកចិត្តពីមហាសន្និបាតបន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ខណៈប្រធានចាស់នៅដដែល ។


អនុប្រធានថ្មី ជាអ្នកស្រឡាញ់ និងជ្រោមជ្រែងវិស័យកីឡា នៅកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំចង់ឃើញវិស័យកីឡាប្រដាល់សកលបង្ហាញមោទនភាពជាតិ តាមរយៈការដណ្តើមមេដាយពីព្រឹត្តការណ៍អន្តរជាតិ ជាពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។


លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ក្នុងអាណត្តិថ្មីនេះ សហព័ន្ធបានផ្លាស់ប្ដូរសមាជិកគណៈកម្មាធិការប្រតិបត្តិអសកម្មមួយចំនួន ដើម្បីពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធឲ្យកាន់តែរឹងមាំ ក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានសក្ដានុពលមួយនេះឲ្យកាន់តែរីកចម្រើន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ។


សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺមាន ១៣ លោក ខេស៊ី បាណេត និងលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី ជាអនុប្រធាន ។ លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ និងឯកឧត្តម ពេជ្រ សូផែន និងលោក ច័ន្ទ សុទ្ធ ជាអគ្គលេខាធិការរង ។ លោក សំ ពិសិដ្ឋ ជាអគ្គហេរញ្ញិក និងសមាជិក ៤នាក់ផ្សេងទៀត ខណៈប្រធានចាស់នៅដដែល ។ មហាសន្និបាតបន្តអាណត្តិថ្មីនេះទទួលការចូលរួមជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner