សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីបេក្ខភាព​នាយក​រដ្ឋមន្ត្រី៤រូប

ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ​។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា ការដាក់បេក្ខភាព​មិនធ្វើឡើងនៅពេលនេះទេ តែអាចធ្វើឡើងនៅក្រោយឆ្នាំ២០២៨។

ការថ្លែងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនិយាយរឿងបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀត គំនិតរបស់ខ្ញុំ ខ្ញុំបានត្រៀមបេក្ខជនរហូតដល់៤នាក់ ទោះបីប៉ុន្មានថ្ងៃនេះ បេក្ខជនម្នាក់ដែលសម្តេចមិនចេញស្តីនោះ បានចេញសារគាំទ្រ ហ៊ុន ម៉ាណែត ហើយក៏ដោយ ប៉ុន្តែអ្នកនោះនៅតែជាគោលដៅបម្រុងទុក»។…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner