លទ្ធផលចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

អត្ថបទដោយ៖
AMS OneMinute

១. ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

២. ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីលើកសំណើជូនក្រសួងធនធានទឹកនិងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រដែលមានការប៉ះពាល់។

៣. ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ធំ បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋនៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាបដើម្បីធានានិរន្តរភាព។

៤. ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តការងារដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល។ ដីដែលកាត់ធៀលជូនប្រជាពលរដ្ឋត្រូវរក្សាទុកជូនប្រជាពលរដ្ឋ។

ប្រភព៖ លិខិតទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣ ធ្នូ ២០២១

ads banner