របាយការណ៍៖ លោក ចូ បៃដិន អាចនឹងប្រកាសពីការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

រដ្ឋបាលលោក ចូ បៃដិន អាចនឹងប្រកាសនៅក្នុងសប្តាហ៍នេះថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងមិនទៅចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង ប្រទេសចិននោះទេ។ នេះបើតាមសារព័ត៌មានអាមេរិក CNN។

ពាក់ព័ន្ធនឹងបញ្ហានេះ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទៅលើរបាយការណ៍របស់ CNN នៅឡើយទេ។ បើតាមសារព័ត៌មាន CNN ការធ្វើពហិការរបស់សហរដ្ឋអាមេរិក គឺទៅលើផ្នែកការទូតប៉ុណ្ណោះ និងមិនមែនជាការរារាំងអត្តពលិករបស់ខ្លួនពីការចូលរួមប្រកួតនៅចិននោះទេ។ កាលពីខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានបង្ហើបថា លោកកំពុងពិចារណាក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ខាងមុខនេះ ដើម្បីប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សពាក់ព័ន្ធនឹងទីក្រុងប៉េកាំង។

ទន្ទឹមនេះ អង្គការមនុស្សធម៌ និងសមាជិកសភាអាមេរិកបានអំពាវនាវឱ្យធ្វើពហិការលើការរំលោភបំពានលើជនជាតិភាគតិចអ៊ុយហ្គ័រ ក្នុងនោះមានទាំងការបង្ក្រាបលើការតវ៉ានយោបាយនៅទីក្រុងហុងកុង និង​ការ​ព្រួយ​បារម្ភ​ជុំវិញ​សិទ្ធិ​បញ្ចេញមតិ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​ចិន ដូចជា​ករណី “បាត់​ខ្លួន” តារា​វាយ​កូនបាល់​ចិន Peng Shuai ជាដើម។ លើកចុងក្រោយដែលសហរដ្ឋអាមេរិកធ្វើពហិការទាំងស្រុងចំពោះកីឡាអូឡាំពិក គឺនៅឆ្នាំ 1980 នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner