វីរុសបំប្លែងថ្មី អូមីក្រុង ឆ្លងចូលដល់ប្រទេសថៃហើយ

បាងកក៖ មន្ត្រីសុខាភិបាលថៃប្រកាសថា ករណីវិជ្ជមានដំបូង នៃវីរុសបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ គឺទៅលើពលរដ្ឋអាមេរិកម្នាក់ ដែលបានធ្វើដំណើរពីប្រទេសអេស្ប៉ាញ ចូលមកកាន់ប្រទេសថៃ កាលពីខែវិច្ឆិកាកន្លងទៅ។

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ ដែលចំណុះឲ្យក្រសួងសុខាភិបាលថៃ  លោក អូប៉ាស កានកាវីនពង្ស បាននិយាយថា ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញលើបុរសអាមេរិកាំងវ័យ ៣៥ឆ្នាំម្នាក់ ដែលបានរស់នៅប្រទេសអេស្ប៉ាញ អស់រយៈពេលមួយឆ្នាំមកហើយ និងបានធ្វើដំណើរមកដល់ប្រទេសថៃកាលពីអំឡុងចុងខែវិច្ឆិកា។ អាជ្ញាធរថៃក៏បានធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធជាមួយនឹងករណីវិជ្ជមានទី ១ នេះទាំងអស់ផងដែរ ប៉ុន្តែពួកគេទំនងជាមានហានិភ័យនៃការឆ្លងទាបប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការរកឃើញខាងលើនេះ បានធ្វើឲ្យថៃក្លាយជាប្រទេសទី ៤៧ នៅលើពិភពលោក ដែលបានរកឃើញវត្តមាននៃវីរុសបំប្លែងថ្មី អូមីក្រុង ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជាវីរុសស្ថិតក្នុងក្តីព្រួយបារម្ភ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner