ឯកឧត្ដម អ៊ុន ចាន់ដា ថ្លែងថា ការកសាងវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទុកជាកន្លែងប្រារព្ធខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ខណៈដែលខេត្តកំពង់ចាម ពុំដែលមានពីមុនមក

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ជាការពិតណាស់ ពីមុនមកខេត្តកំពង់ចាមយើង ពុំទាន់មានឯករាជ្យ សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ នៅឡើយទេ ។ ដូច្នេះ កសាងនូវការកសាងនូវវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ គឺដើម្បី រំលេចនូវស្នាគ្រហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ នូវបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយដ្ឋានប្រវត្តិសាស្ត្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សី ហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។

ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែល ឯកឧត្ដម រួមជាមួយ លោកជំទាវ ជាភរិយា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ ទៀតថា ក្រៅពីនោះ ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា កូនចៅជំនាន់ក្រោយៗបន្តទៀត បានចូលរួម លើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកលេងកំសាន្ត ក៏ដូចជាការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ ខាងមុខផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ផ្អែកតាមផែនការសាងសង់ គម្រោង នេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៦ នេះតទៅ និងគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី០៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីសម្ពោធដាក់នូវសមិទ្ធផលនេះ ផងដែរ ។

គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យ នាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូល ទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម ។ ជាមួយនោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូលជុំវិញវិមានឯករាជ្យនេះ រួមទាំងការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ ។ ដោយឡែក ដើម្បីសម្រួលដល់កិច្ចដំណើរការ នៃការដ្ឋាន អាជ្ញាធរ ក៏បានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្ន ត្រង់ចំណុចកំណាត់ផ្លូវលេខ ៧ចាស់ មួយរយៈសិន ដោយបង្វែទិសចរាចរណ៍ តាមផ្លូវលេខ ៧ ថ្មី ឬវាងតាមទន្លេអ៊ុវិញផងដែរ ៕ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner