សម្តេចតេជោ ហ៊ុន សែន ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅទីក្រុងភ្នំពេញ ដោយព្រះជរាពាធ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅព្រះរាជតំណាក់សម្ដេចក្រុមព្រះ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner