អាវរងា ចំនួន ១០៥៧អាវ និងថវិកាមួយចំនួន ត្រូវបានចែក ជូនចាស់ ជរាគ្មានទីពឹង ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងអាជ្ញាធរស្រុកកំពង់សៀម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអាវរងា ចំនួន ១០៥៧អាវ និងថវិកាមួយចំនួន មកចែកជូនចាស់ជរាគ្មានទីពឹង ។ដោយក្នុងនោះចែកជូន ចាស់ជរាគ្នានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) មកពីចំនួន ៥ឃុំ គឺ៖ ឃុំអំពិល ១៣៨នាក់ ឃុំក្រឡា ១៥៥នាក់ ឃុំអូរស្វាយ៧៤នាក់ ឃុំវិហារធំ២៩នាក់ និងឃុំរអាង ១០នាក់។ ដោយឡែកចំពោះ ចាស់ជរាដែលគ្មានទីពឹង ស្ថិតនៅឃុំចំនួន ១០ ទៀត ឯកឧត្តម ប្រធាន បានប្រគល់ភារកិច្ចជូន ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុម និងអនុប្រធានក្រុមការងារ ចុះជួយតាម     បណ្តាឃុំចុះចែកបន្ត នៅចុងសប្តាហ៍ក្រោយ។

ឯកឧត្តម វេង សាខុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន និងបានជូនពរឲ្យលោកតា លោកយាយទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀង ឃ្លាតឡើយ។  ឯកឧត្តម បានជម្រាបជូនលោកតា លោកយាយ ជ្រាបថា  រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ បានដឹកនាំប្រទេសទទួលបានសុខសន្តិភាព និងសន្តិសុខទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ សិទ្ធិទទួលបាននូវសេរីភាព និងសេចក្តីថ្លៃថ្នូរ សិទ្ធិនៃការរស់រានមានជីវិត។ល។ ដើម្បីទទួលបាននូវភាពកក់ក្តៅ សុភមង្គល និងជាពិសេសសុខភាពមាំមួន ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមជាមួយសហការី បាននាំយកអាវរងារមកចែកជូនលោកតា លោកយាយគ្មានទីពឹងម្នាក់មួយៗ និងថវិកា ៥០ ០០០ រៀលផងដែរ។

ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានជួយ ឧបត្ថម្ភ គាំទ្រ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមការចាំបាច់។ ពិតណាស់សកម្មភាពនេះ បានបង្ហាញពីការយកចិត្ដទុកដាក់ គិតគូពីសុខភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយ និងក្មេងកំព្រា ដែលជួបបញ្ហាដូចជាគ្រោះ ថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ និងគោលនយោបាយ ក៣ (កើត ការ និងស្លាប់)។ល។ ហើយជាក់ស្តែងអំណោយនាពេលនេះគឺអាវរងារដែលជួយកាត់បន្ថយភាពត្រជាក់ក្នុងរដូវ រងារនេះ។ ចុងបញ្ចប់ លោកបានផ្តាំផ្ញើជូនលោកតា លោកយាយមើលថែទាំងសុខភាពឲ្យបានល្អ ជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ ។

តមកឯកឧត្តម វេង សាខុន បានអញ្ជើញមកពិនិត្យស្នាក់ការបក្សឃុំក្រឡា។ ស្នាក់ការបក្សនេះត្រូវបានសាងសង់រួចរាល់លើផ្ទៃដី៩៥០ម៉ែត្រការ៉េ ហើយគ្រោងដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់នេះ។ ឯកឧត្តមបានឧបត្ថម្ភ ១លានរៀល ជូនលោកមេឃុំទុកប្រើប្រាស់តាមការចាំបាច់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner